សម្តេចតេជោហ៊ុន សែនសុំទោសពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំពោះអវត្តមានលោកឧបនាយក រដ្ឋមន្ត្រីគឹមយ៉ាន ដែលវះកាត់នៅក្រៅប្រទេស

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រូីនៃរាជរដ្ឋាភិបាលកម្ពុជាបានសុំទោសជំនួសដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ចំពោះអវត្តមានលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុំជួយខេត្តបន្ទាយមានជ័យដែលមានជម្ងឺ ហើយអាចត្រូវវះកាត់នៅក្រៅប្រទេស។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះក្នុងពេលអញ្ជើញប្រារព្ធពីធីជួបសួរសុខទុក្ខនិង ចែកស្បៀងសង្គ្រោះបន្ទាន់ដល់ពលរដ្ឋនៅគោលដៅទី១ នាទួលសុវត្ថិភាពលើផ្លូវជាតិ លេខ៥ វាងក្រុងសិរីសោភ័ណ ក្នុងភូមិព្រែកជីកឃុំបត់ស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

សម្តេចតេជោមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានផ្ញើសារមកសួរសម្តេចថា តើលោកគួរទៅដោះស្រាយ សួរសុខទុក្ខនិងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តដែលលោកទទួលបន្ទុកឬយ៉ាងណាពេលនេះ ? តែសម្តេចបានប្រាប់ទៅវិញថា មិនបាច់ទេ ។ត្រូវមើលសុខភាពសំខាន់ជាង ម្យ៉ាងអាចត្រូវវះកាត់ដោយឈឺធ្ងន់ ហើយបានៅពិនិត្យាបាលនៅក្រៅប្រទេស (ចិន)ផង។

សម្តេចបន្តថា ៖ទោះយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ ផ្តាំនិងណែនាំមកខេត្តបន្ទាយមានជ័យអោយឆ្លើយតបដល់ពលរដ្ឋទូទៅ ពិសេស ពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះជាប្រចាំ ។ហេតុនេះ សម្តេចសុំទោសជំនួសលោកឧបនាយករដ្ឋមន្ត្រី ដែលបាត់មុខមួយរយះពីបងប្អូន។

ហើយកន្លងមក ឬបើមិនឈឺ ឬមានធុរះដកឃ្លាមិនបាន លោកឧបនាយករដ្ឋមន្ត្រីតែងចុះទៅមូលដ្ឋានជួបដោះស្រាយបញ្ហាពលរដ្ឋជានិច្ច។

ចំំណែក លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាននិយាយក្នុងពិធីនោះដែរថា ទោះអវត្តមានក្នុងមឡុងពេលទឺកជំនន់ក្នុងខេត្តនេះពីដើមខែតុលាមកក្តី ក៏លោកឧបនាយករដ្ឋមន្ត្រីបានក្តាប់សភាពការណ៍ ហើយផ្តល់អនុសាសន៍មកខេត្តជាប្រចាំ ពិសេសលើការដោះស្រាយទុក្ខលំបាកពលរដ្ឋ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...