ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ប្រមុខរាជរដ្ឋាភិបាលជិះទូកទៅសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមដងស្ទឹងមង្គលបូរី ដែលស្ថិតក្នុងឃុំបត់ត្រង់ និងឃុំរហាត់ទឹកស្រុកមង្គលបូរី ខេត្តបន្ទយមានជ័យ កាលពីថ្ងៃត្រង់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជិះទូកម៉ាសុីនចុះទៅពិនិត្យ វាយតម្លៃស្ថានភាពទឹកជំនន់និងជួបផ្ទាល់ពលរដ្ឋរងគ្រោះដែលមិនជន្លៀសចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាពដូច្នេះ គឺបន្ទាប់ពីបានជួបសំណេះសំណាល សួរសុខទុក្ខនិងចែកស្បៀងសង្គ្រោះបន្ទាន់ដល់ពលរដ្ឋនៅគោលដៅទី១ នាទួលសុវត្ថិភាពលើផ្លូវជាតិលេខ៥ វាងក្រុងសិរីសោភ័ណ ក្នុងភូមិព្រៃកជីកឃុំបត់ត្រង់ស្រុកមង្គលបូរីកាលពីព្រឹកថ្ងៃនោះ។
សម្តេចបានណែនាំអោយលោកទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថាមិនបាច់ចូលរួមប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃសុក្រ (ទី២៣ខែតុលា ខាងមុខទេ ) គឺអោយនៅឫមួយខេត្តនិងកងកម្លាំងដើម្បីសង្គ្រោះ ជួយពលរដ្ឋបន្តទៀតចុះ។ ក្នុងនោះត្រូវប្រញាប់យកថវិកាសម្តេចដែលោ្តល់ជាអំណោយយកទៅចាត់ចែង ទិញស្បៀងអាហារ សម្ភារៈបែងចែកអោយពលរដ្ឋរងគ្រោះអោយបានទាន់ពេល និងអោយអស់ ។
ក្នុងពេលចុះដែលអមដំណើរដិយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សម្តេចតេជោក៏បានណែនាំបន្ថែមដល់រដ្ឋបាលខេត្តនិងកងកម្លាំងលើការងារឆ្លើយតបគ្រោះទឹកជំនន់នេះ៕/b