Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះ សំណាល​និង​ចែក​អំណោយ​ប្រជាពល រដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ភូមិ​ចំការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​ចំនួន ៥,០០០ គ្រួសារ​

ដោយ​៖​តារា​រិ​ទ្ធ​/​បន្ទាយ​៖​នា​ព្រឹក​ថ្ងៃទី ២១​តុលា នេះ​បន្ទាប់ពី​ចំណាយពេល​អស់​ជិត​២​ម៉ោង​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ប្រជាពលរដ្ឋ​ជាង​៥០០០ គ្រួសារ និង ធ្វើដំណើរ​តាម​ទូក​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​តាម​ផ្ទះ​ដែល​ត្រូវ​លិច​ទឹក​ក្នុង​ស្តិ​ត​ក្នុងភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គលបុរី និង​ក្រុង​សិរីសោភ័ណ​រួចមក សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បន្តដំណើរ​ទៅ​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជាង​៥,០០០​គ្រួសារ​ទៀត​នៅ​ផ្សារ​ធំថ្មី​បូរី ជ័យ​II ភូមិ​ចំការ​តា​ដោក​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសា​ន៍​ទៅកាន់​ពលរដ្ឋ​នៅ​ទីនោះ​ថា​៖​មុននឹង​ចូលទៅ​បញ្ហា​ដទៃទៀត​អនុញ្ញាតឱ្យ​ខ្ញុំ​បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្ដាំ​សួរសុខទុក្ខ​ពី​សំណាក់​ព្រះមហា ក្សត្រ​ជាទី​សក្ការៈ​ក៏ដូចជា​សម្ដេច​ព្រះវររាជ​មាតា​ជាតិខ្មែរ​សម្ដេចម៉ែ​សម្ដេច​យាយ សម្ដេច​យាយទួត ​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ហើយក៏​បានរួម​ចំណែក​នូវ​ការកង្វល់​ព្រមទាំង​សមាន​ទុក្ខ​ចំពោះ​អ្នក​ដែល​បាន​បាត់បង់​។​ថ្ងៃនេះ​បើទោះបី​ខ្ញុំ​បានមក​យឺត​បន្តិច​ប៉ុន្តែ​មិនទាន់​ហួសពេល​ទេ​ហើយ​ខ្ញុំ​សូម​អភ័យទោស​ដែល​ទុកឱ្យ​បងប្អូន​នៅចាំ​នៅទីនេះ​យូរ​ដែល​ខ្ញុំ​ជាប់​កម្មវិធី​នៅ​ដំណាក់​ទីមួយ​នៅក្បែរ​សេរី​សោភ័ណ​អម្បាញ់មិញ​ហើយ​នៅ​ទីនោះ​គ្មាន​ដំបូល​ទេ​គឺ​ជួបគ្នា​នៅ​កណ្ដាល​ថ្ងៃ​,​តែ​នៅទីនេះ​យើង​មាន​ដំបូល​ជ្រក​អាចដាក់​មនុស្ស​បាន​ជាង៥​ពាន់​គ្រួសារដែល​បាន​ជួបជុំ​នៅទីនេះ ។

​ខ្ញុំ​សូមបញ្ជាក់ថា​ថ្ងៃនេះ​យើង​ចែក​ពីរ​កន្លែង​ដោយសារ​យើង​មានការ​លំបាក​ក្នុងការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ហើយ​ក្រុមការងារ​ក៏​ជួប​ការលំបាក​ដែរ​ស្អែក​ខ្ញុំ​នឹង​ជួប​ជាមួយនឹង ប្រ ជាពលរដ្ឋ​មួយ​ម៉ឺន​គ្រួសារ​ទៀត​នៅ​ស្រុក​ថ្មពួក ស្វាយចេក​ហើយ​និង​ប៉ោយប៉ែត ។ អម្បាញ់ មិញ​ខ្ញុំ​បាន​ប្រាប់​អភិបាលខេត្ត​ជាមួយនឹង​ឯកឧត្តម គន់ គីម ថាស្អែក​នេះ​ខ្ញុំត្រឡប់​ទៅ វិញ​ដើម្បី​ដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ហើយ​ថ្ងៃ​សៅរ៍​ខ្ញុំ​នឹង​វិល​ត្រឡប់មកវិញ​ខ្ញុំ​គិត ថា​ប្រជាពលរដ្ឋ​មកដល់ពេលនេះ​មិនមែន២​ម៉ឺន​គ្រួសារ​ទេ​ដែល​រងគ្រោះ​នៅក្នុង​ខេត្តបន្ទា យមានជ័យ​អញ្ចឹង​ខ្ញុំ​ត្រូវ​ឲ្យ​រៀបចំ ១៥,០០០ គ្រួសារ​ទៀត​ខ្ញុំ​នឹង​ហោះ​ឧទ្ធម្ភាគចក្រ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​…​ឲ្យ​ក្រុមការងារ​ទាំងឡាយ​នៅ​រង់ចាំ​សម្រាក​នៅ នៅទីនេះ​។ ខ្ញុំ​គ្រាន់តែ​ចេញទៅ​ប្រជុំ​…​នៅ​ខានស្អែក​ប្រជុំ​និង​ថ្ងៃ​សៅរ៍​ខ្ញុំ​ត្រឡប់មកវិញ​តាម​ឧទ្ធម្ភាគចក្រ​យើង​អាច​ជួបជុំគ្នា​បន្ត​មួយកន្លែង​ឬ​ទៅ​ពីរ​កន្លែង​និង​ការជួបជុំ​ដើម្បីចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ឲ្យ​បាន​គ្រប់គ្នា​អញ្ចឹង​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ការស្រាវជ្រាវ​ទៅលើ​នរណា​ខ្លះ​ដែល​មិនទាន់​ទទួល​ជំនួញ​,​នេះ​ជា​ចំណុច​ដែល​ត្រូវធ្វើ ។

​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ​ក្នុងចំណោម​បណ្ដា​ខេត្ត​ដែល​រងគ្រោះ​ខ្ញុំ​សូម​យក​ឱកាស​នេះ​ក្នុងនាម​រាជរដ្ឋាភិបាល​ខ្ញុំ​សូម​សម្ដែង​នូវ​ការសោកស្ដាយហើយ​នេះ​មិនមែន​គ្រាន់តែ​ជាការ​បាត់បង់​របស់​ក្រុមគ្រួសារ​នីមួយៗ​ទេ​តែ​វា​ជាការ​បាត់បង់​របស់​ជាតិ​យើង​….

…​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ព័ត៌មាន​ប្រតិបត្តិ​កម្ម​រហ័ស​រៀបចំ​ឯកសា​រ​ទឹកជំនន់​ដែល​លិច​នៅ​ទីក្រុង​នានាប្រទេស​ដទៃ​យកមក​ចាក់ផ្សាយ​ប្រៀបធៀប …​ដើម្បី​ឲ្យ​ភ្លឺភ្នែក​កុំឱ្យ​ថា​មកពី កាប់​ឈឺ​បាន​មាន​គ្រោះទឹកជំនន់ .​គ្រោះធម្មជាតិ​វា​យ៉ាង​ដូច្នេះ​ឯង​តំបន់​ខ្លះ​រងគ្រោះ​ទឹកជំនន់ តំបន់​ខ្លះ​រងគ្រោះ​ដោយ​រាំងស្ងួត​និង​ភ្លើង​ឆេះ​ព្រៃ​បើ​គ្រោះធម្មជាតិ​ហើយ​គ្មាន អ្នកណា​ទៅ​តថ្លៃ​ជាមួយ​គ្រោះធម្មជាតិ​បានទេ​….​ហើយ​វប្បធម៌​នៃ​ការស្ដីបន្ទោស​នេះ ។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ទៅលើ​ប្រជាពលរដ្ឋ​របស់​យើង​ដែល​គិតថា​ស្ថានភាព​បែបនេះ​ជួប គាត់​ច្រើនលើកច្រើនសារ​តែ​….

…​អ្វីដែល​យើង​ត្រូវការ​យកចិត្តទុកដាក់​នេះ​ជាការ​សង្គ្រោះ​បឋម​ពេល​យើង​ត្រូវមាន​ការ ងារ​ដែល​ត្រូវធ្វើ​ពេលខាងមុខ​នេះ​នៅពេល​ជាមួយនឹង​ទឹកសំរក​នេះ​អ្វីដែល​ខូចខាត ត្រូវ​ស្ដារឡើងវិញ​តាំងពី​ផ្លូវ តាម​ខ្ញុំ​ដឹងថា​ប្រជាពលរដ្ឋ​មួយចំនួន​ថា​ឥឡូវ​មិន​ចង់បាន​អង្ករ​ជំនួយ​ទេ​, ចង់បាន​ត​ផ្លូវ​ហ្នឹង​វិញ អ៊ីចឹង​នៅក្នុង​កា​រត​ផ្លូវ​ដែល​ត្រូវ​ដាច់​,​ទំនប់​ដែល បាន​ដាច់​ក៏ត្រូវ​ស្ដារឡើងវិញ​, ផ្លូវ​ដែល​បាន​ដាច់​ក៏ត្រូវ​ស្ដារឡើងវិញ​នោះ​ហើយ​ជាការ​…​ដែល​យើង​កំពុងតែ​លំបាក​…

​បញ្ហា​ថវិកា ១៥០ លាន​ដែល​ដាក់​ធ្វើ​ផ្លូវ ៣៨ ខ្សែ​យើង​មិនបាន​ដកថយ​ទេ​ប៉ុន្តែ​បើ​មិនមាន​បញ្ហា​ទឹកជំនន់​ទេ​យើង​នឹង​អាច​បង្កើនល្បឿន​នៅក្នុង​ការកសាង​របស់​យើង​….

​ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ជាមួយនឹង​ការ​សាមគ្គីភាព​ក្នុង​ជាតិ​សាសន៍​ដែល​ពេល​ដែលមាន​បញ្ហា​ក្នុង​ពេលនេះ​ទៅ​បរទេស​ខ្លះ​ថា​ផ្ដល់ជំនួយ ប៉ុន្តែ​យើង​មិនទាន់បាន ទទួល​មួយ​សេន​ណា​យកមកប្រើ​ប្រាស់​ទេ ។ ចឹ​ង​បាន​ខ្ញុំ​តែង​និយាយ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ​ថា​កុំ​វ៉ៃ​សន្លឹក​បៀរ​អាត់ ត្រូវតែមាន​ស្រាប់​ក្នុង​ដៃ​ជាប់​ជានិច្ច អ្វីដែល​ខ្ញុំ​ឲ្យ​ត្រៀម​ត្រូវបាន​ប្រើប្រាស់​ភ្លាម​ភ្លាម ២ ម៉ឺន​គ្រួសារ​ត្រូវបាន​យក​ពី​នោះមក​ចែក ។ សប្បុរស ជន​គាត់​ចែក​អ្នកនេះ​ប៉ុណ្ណេះ អ្នកនោះ​ប៉ុណ្ណឹង​ទៅ​មិន​ដូចគ្នា​ប៉ុន្តែ​ស្តង់ដារ​របស់ខ្ញុំ​គឺ​ស្តង់ ដារ​បែប​ហ្នឹង ។​

​អញ្ចឹងទេ​អម្បាញ់មិញ​ខ្ញុំ​បាន​ជួប​បងប្អូន​ពិការ​…​ទៅ​ជិះទូក​ទៅតាម​ផ្ទះ​ក៏មាន​ពិការ​មួយ​ដែរ​ហើយ​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​អំពាវនាវ​ចំពោះ​បងប្អូន​ជនរួមជាតិ​កម្ពុជា​ទាំងអស់ មេត្តា​សូមមេត្តា​យោគយល់បើទោះបី​មិនបាន​ផ្ដល់​អ្វី​ដល់​ជនពិការ​ក៏ប៉ុន្តែ​សុំ​មេត្តា​កុំ​ប្រ មាថ​ជនពិការ​ដូចជា​ការហៅ​គ្នា​អា​កំបាក់ អា​កំបុត អា​ខ្វាក់​,​ហើយ​ខ្លួន​ខ្ញុំ​ទទួល​ការឈឺ ចាប់​ធ្ងន់ធ្ងរ​ណាស់​នៅពេលដែល​គេ​ហៅ​ខ្ញុំ​ថា​អា​ខ្វាក់​នេះហើយ​ខ្ញុំ​មិន​អត់ឱន​ឱ្យ​ទេ​ជាមួយ​អ្នកណា​ក៏ដោយ​ឱ្យតែ​ហៅ​ខ្ញុំ​ថា​អា​ខ្វាក់​រឿងនេះ​ព្រោះ​ខ្ញុំ​ខូច​ភ្នែក​ម្ខាង​ខូច​ដើម្បី​ជាតិ មាតុ ភូមិ​មិនគួរ​មានការ​ប្រមាថ​ទេ ។ ខ្ញុំ​ចង់​បង្កើត​សមាគម​ដើម្បី​លើកស្ទួយ​សេចក្ដីថ្លៃថ្នូរ​របស់​ជន​ពិការ​ដើម្បី​ជៀសវាង​ការ​ជេរ​ការប្រមាថ …

…​ហើយ​អរគុណ​ចំពោះ​សប្បុរជន​ដែល​បាន​ចូលរួម​ជួយ​ដែលមាន​ចិត្ត​ទឹកចិត្ត​ឃើញថា​ជំនួយ​បាន​ដល់ដៃ​ជនរងគ្រោះ​ពិតប្រាកដ​ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅ​ចំពោះ​ម្ចាស់ជំនួយ​ម្ចាស់សប្បុ រជន​ដែល​ចូលរួម​ជំនួយ​ឧបត្ថម្ភ តាម​ខ្ញុំ សូម​ជឿទុកចិត្ត ខ្ញុំ​មិន​ធ្វើ​ឲ្យ​បងប្អូន​អ្នកផ្ដល់ជំនួយ តាមរយៈ​ខ្ញុំ​ដែលមាន​ជាង ៧ ដុល្លារ​ជិត ៨ លាន​ដុល្លារ​នេះ​ខកចិត្ត​នោះទេ ។​ខ្ញុំ​នឹង​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​ទៅកាន់​ជនរងគ្រោះ​ពិតប្រាកដ ។ កិច្ចការងារ​នេះ​បាន​នឹង​កំពុង​ធ្វើ​ឥឡូវ​យើង​បានទទួល​ព័ត៌មាន​ពី​ខេត្ត​…​ទាក់ទង​នឹង​ទឹក​ស្ទឹងសែន​ប៉ុន្តែ មិនទាន់​ជា​ធ្ងន់ធ្ងរ​ទេ​ហើយ​ឥឡូវ​ស្ថានភាព​ភ្លៀង​ហាក់ដូចជា​ថយ​ដែល​ស្ថានភាព​ទឹក​ក៏មាន​ការ​ស្រក​ចុះ​ដែរ​អញ្ចឹង​ស្ថានភាព​តទៅទៀត អាច​នឹង​ធូរស្រាល​ជាង​ប៉ុន្តែ​បន្ទាប់ ពី​ការធូរស្រាល​ហើយ​មិនមែន​បានសេចក្ដីថា​យើង​ចប់​ត្រឹមហ្នឹង​ទេ ប៉ុន្តែ​យើង​ត្រូវ​ការដាំដុះ​និង​បង្កបង្កើនផល​ដែល​យើង​ត្រូវធ្វើ​បន្តទៀត សូម​អរគុណ​ប្រជាពលរដ្ឋ​របស់ យើង​ដែល​បាន​ជឿទុកចិត្ត​លើ​កម្លាំងប្រដាប់អាវុធរ​បស់​យើង​ហើយ​ជួយ​បាន​ទាន់ពេលវេលា​…​មកកាន់​ទីទួល​សុវត្ថិភាព​របស់​អាជ្ញាធ​រ​នេះ​ជាការ​ផ្ដល់​កិច្ចសហការ​ជាមួយ កម្លាំងប្រដាប់អាវុធរ​ដ្ឋា​ភិ​បាល​បានធ្វើ​សកម្មភាព​ព្រម​ព្រម​គ្នា​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ខេត្ត​ខ្លះ​ក៏​ធ្ងន់ ខេត្ត​ខ្លះ​ក៏​ស្រាល ខេត្ត​ខ្លះ​ក៏​ល្មម ខេត្ត​ខ្លះ​ប៉ះពាល់​តិចតួច​ខេត្ត ដែល​ធ្ងន់ធ្ងរ​គឺ​បន្ទាយមានជ័យ​តែម្ដង​។ ឯកឧត្តម កែ គឹមយ៉ាន ក៏បាន​មើល​ផ្ទាល់​ពី​នោះដែរ​គាត់​ក៏បាន​វ៉ៃ​មក​អរគុណ …​អាច​ចោទ​ជា​សំណួរ​ថា​បាត់​ឯកឧត្តម កែ គឹមយ៉ាន ទៅ​ទីណា​? ឯកឧត្តម​មិនបាន​រត់ចោល​ខេត្តបន្ទាយមានជ័យ​ទេ​ដោយសារ​គាត់​ជា​ប្រធាន​ក្រុមការងារ​នៅ​ខេត្តបន្ទាយមានជ័យ​ប៉ុន្តែ​ដោយសារ​គាត់​មាន​ជំងឺ​ហើយ​គាត់​សុំ ច្បាប់​ពេលដែល​មាន​បញ្ហា​ទឹកជំនន់​នេះ គឺ​ស្នើ​សួរ​យោបល់​ថា​គួរ​ត្រឡប់មកវិញ​ឬ​យ៉ាងម៉េច ប៉ុន្តែ​ខ្ញុំ​ឲ្យ​យោបល់​ថា​សុខភាព​សំខាន់​ជាង​ត្រូវ​បន្ត​ការព្យាបាល​។​អញ្ចឹងទេ​អាច យោគយល់​ទៅលើ​ចំណុច​នេះហើយ​យ៉ាងណា​យ៉ាងណាក៏ដោយ​អាជ្ញាធរខេត្ត​និង​ទេសរដ្ឋមន្ត្រី​មួយរូប​ដែលជា​អនុប្រធាន​ទី ១ គាត់​មកឈរ​បញ្ជាការ​ងារ​នៅទីនេះ​,​ប្រធាន គឺ​ខ្ញុំ​តែម្ដង​អញ្ចឹង​បាន​ថ្ងៃនេះ​អ្នក​ដែល​ចេញមុខ​នៅទីនេះ​ជា​នាយករដ្ឋមន្ត្រី​ផង​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផង​ដែល​ត្រូវ​មើល​ការខុសត្រូវ​លើ​បញ្ហា នេះ​។ អីចឹង​គ្រោះ​ផ្ទួនគ្នា​សម្រាប់​យើង​ទី​១ កូ​វីដ​កំពុង​យាយី​យើង​, ទី​ពីរ​គ្រោះទឹកជំនន់​ប៉ុន្តែ​បើទោះបី​គ្រោះទឹកជំនន់យើង​កំពុងតែ​ដោះស្រាយ​ទឹកជំនន់​តែ​យើង​ក៏​មិនត្រូវ ភ្លេច​ទៅលើ​កិច្ចការពារ​ទាំងឡាយ​ទាក់ទង​នឹង​កូ​វីដ​១៩ សូម​ឲ្យ​យកចិត្តទុកដាក់​ទៅលើ​ការប្រើ​ម៉ាស់​ឬ​ប្រើ​ក្រមា​ដើម្បី​ការពារ​កុំអោយ​ឆ្លង​ហើយ​នៅ​ឲ្យ​ឃ្លាត​ឃ្លាត​ពីគ្នា​បន្តិច ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​លាងដៃ​ដោយ​សាប៊ូលាងដៃ​ដោយ​អាល់កុលលាងដៃ​ដោយ​ជែ​លហើយ​វិធី​អនាម័យហើយ​យកចិត្តទុកដាក់​មួយទៀត​គឺ ទាក់ទិន​បញ្ហា​ក្រោយ​ទឹកសម្រក​កុំ​ឲ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់​អ្នក​នៅតាម​ទីទួល​សុវត្ថិភាព ខ្ញុំ​បាន​ពិនិត្យ​ហើយ​គឺ​បាន​ប្រើ​សុទ្ធតែ​ទឹកស្អាត ហើយ​ថ្ងៃនេះ​ក៏បាន​នាំមក​នូវ​ទឹកបរិសុទ្ធ ខ្ញុំ​ឲ្យ​ទទួលទាន​ទឹកស្អាត​ទឹក​មិន​ស្អាត​កុំ​ប្រើប្រាស់​យើង​មាន​ការផលិត​ទឹកស្អាត​នៅទីនេះ​ដោយ​រថយន្ត​ពីរ​គ្រឿង​….​ហើយ​ខ្ញុំ​បានបញ្ជាក់​កន្លែង​ណា​ដែលមាន​ការលំ បាកហើយ​ឱ្យប្រើ​ធនធាន​ថវិកា​ដែល​បានផ្ដល់​និង​ដោះស្រាយ​ទឹកបរិសុទ្ធ​មាននៅ​គ្រប់កន្លែង​ហ្នឹង​ឲ្យ​តែមាន​ទីផ្សារ​….​។

​កាលពី ៤ ឆ្នាំមុន​ខ្ញុំ​មក​នៅ​បន្ទាយមានជ័យ​ពេល​ហ្នឹង​ចេញពី​ប៉ៃលិន​មក​បើក​…​ប៉ុន្តែ​កាល​ពេល​នោះមក​ដោះស្រាយ​ធ្វើ​សាលារៀន​…

​ចុងបញ្ចប់​ថ្លែងអំណរគុណ​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ដែល​បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី​ហើយ​សង្ឃឹមថា​បងប្អូន​នឹង​បន្តបាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​រស់​យើង​នៅ​ជាមួយ​ជានិច្ច​៤១ ឆ្នាំ​ដែល​យើង​នៅ​ជាមួយគ្នា ៤១ ឆ្នាំ​នៃ​ការប្រឹងប្រែង​របស់​ឳ​ពុក​ម្ដាយ​យើង​របស់ខ្លួន​យើង​រួម​ជាមួយនឹង​គណបក្ស​ប្រជាជន​ដូច្នេះ ហើយ ទោះបី​ជួប​នៅ​ឧបសគ្គ​វត្តមាន​របស់ខ្ញុំ​នៅទីនេះ​ខ្ញុំ​មិន​បញ្ជាក់ថា​ខ្ញុំ​មិនដែល​បាន​ដើរចោល​ប្រជាពលរដ្ឋ​របស់​យើង​នោះទេ​។​នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​ការលំបាក​គឺ​ខ្ញុំ​ចេញមុខ​ពេលដែល​ប្រជាជនមាន​ការសប្បាយរីករាយ​មិនសូវ​មើលឃើញ​មុខ​ខ្ញុំ​ទេ​ប៉ុន្តែ​ពេលដែល​ប្រជាជន​ជួប​ការលំបាក​ច្រើន​ឃើញ​មុខ​ខ្ញុំ​ហើយ​ច្រើនតែ​អាវដៃខ្លី​ខៀវ​នេះ​… ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...