ធនាគារអភិវឌ្ឍន៍អាស៊ី ស្នើអាស៊ីអាគ្នេយ៍ពង្រីកការវិនិយោគ លើ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ដោយៈសុផល/ភ្នំពេញ ៖ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃ២១ខែតុលាបានស្នើឱ្យបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ពង្រីកការវិនិ យោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងធានានូវលទ្ធភាពទទួលបាននូវបច្ចេកវិទ្យាប្រកបដោយសមធម៌ ខណៈ ដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។
លោក Asakawa បានមានប្រសាសន៍នៅក្នុងសុន្ទរកថាសម្រាប់សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ដំបូងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីថា “យើងត្រូវតែភ្ជិតគម្លាតឌីជីថលនិងពង្រីកការវិនិយោគបច្ចុប្បន្នលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណេត ល្បឿនលឿន និងមាន គុណភាពខ្ពស់ ព្រមទាំងធានាបាននូវការប្រើប្រាស់អ៊ិនធឺណិតដែលមានតំលៃសមរម្យ។

ជំហានទាំងនេះ ក៏អាចលើកកម្ពស់ការទទួលបានសេវាសង្គមមូលដ្ឋាន ដូចជាសម្រាប់ផ្នែកសុខភាព និងការអប់រំ និងការ ទទួលបានសេវាហិរញ្ញវត្ថុ។ ការវិនិយោគទាំងនេះនឹងជួយដល់បណ្តាប្រទេសនានា ដោះស្រាយឱ្យកាន់តែប្រសើរឡើងនូវមិនស្មើគ្នានៃប្រាក់ចំណូល និងភាពខុសគ្នាកាន់តែខ្លាំងឡើងៗ នៃឱកាសដែលបង្កឡើងដោយជំងឺរាតត្បាតនេះ»។

សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ មានគោលបំណងផ្តល់ជូនមន្រ្តីរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធដទៃទៀតនូវទស្សនវិស័យទូលំទូលាយលើបញ្ហាអភិវឌ្ឍន៍សំខាន់ៗ។នៅពេលដែលបណ្តាប្រទេសក្នុងតំបន់បន្ត ការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ព្រឹត្តិការណ៍ចាប់ផ្តើមសម្រាប់ឆ្នាំនេះ ផ្តោតលើការផ្តល់ចំណេះ ដឹងដល់ប្រទេសនានា ខណៈពួកគេកំពុងងើបចេញពីផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម។

លោកស្រី Sri Mulyani Indrawati រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានថ្លែងសុន្ទរកថាបើក បន្ទាប់មកមានកិច្ចពិភាក្សាជាន់ខ្ពស់មួយស្តីអំពី “ភាពធម្មតាថ្មី៖ ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈ ការច្នៃប្រឌិត ឌីជីថល” ដោយលោក Ahmed M. Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី; រដ្ឋមន្រ្តីក្រសួងអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី លោក Nadiem Anwar Makarim; អ្នកគ្រប់គ្រងទូទៅ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកផ្នែកសាធារណៈក្រុមសហ៊ុន Microsoft Sherie Ng; អនុប្រធានកិច្ចការ រដ្ឋា ភិបាល និងគោលនយោបាយសាធារណៈ អាស៊ីប៉ាស៊ីហ្វិក នៃGoogle Ambassador (rt) Ted Tedius; អនុប្រធានជាន់ខ្ពស់នៃភាពជាដៃគូសាធារណៈ របស់ Mastercard Mimi Alemayehou និងអ្នកគ្រប់គ្រងដៃគូនៅ 500 Startups Khailee Ng ។

នៅក្នុងសុន្ទរកថាគន្លឹះរបស់លោក លោក Asakawa បានលើកឡើងពីគោលនយោបាយ សំខាន់ៗ ចំនួន៥ ដែលអាចគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ នៅពេលប្រទេសនានាក្នុងតំបន់ វិល ត្រឡប់ទៅរកមាគ៌ានៃកំណើនប្រកបដោយចីរភាព៖

•ទី១ ត្រូវដោះស្រាយគម្លាតនានានៅក្នុងតំបន់និងធានាបាននូវការទទួលបាននូវបច្ចេកវិទ្យាដែលមានសមភាពជាងមុន រួមទាំងការពង្រីក ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ដើម្បីភ្ជិត “គម្លាតឌីជីថល” ខណៈពេលកំពុងដោះស្រាយសន្តិសុខតាមអ៊ីនធឺណិត។
•ទី២ ជួយសម្រួលដល់ការស្តារឡើងវិញប្រកបដោយភាពបៃតងនិងធន់ តាមរយៈការជំរុញការវិនិយោគលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ឆ្ពោះទៅរកការអនុវត្តកាបូនទាបនិងធន់។
•ទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ ដោយកែលម្អការតភ្ជាប់ ឌីជីថល ឆ្លងកាត់ព្រំដែន ប្រព័ន្ធគយ និងប្រព័ន្ធតាមដានទំនិញអេឡិចត្រូនិក។
•ទី ៤ ពង្រឹងសមត្ថភាពស្ថាប័នក្នុងការកៀរគរធនធានក្នុងស្រុកដើម្បីផ្តល់ហិរញ្ញប្បទានដល់សេវាសាធារណៈទន្ទឹមគ្នានឹងការធានាបាននិរន្តរភាពបំណុល។
•ទី ៥ បង្កើត និងអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម (SMEs) ជាមួយនឹង សហគ្រិនភាព និងបច្ចេកវិទ្យា ដែលគាំទ្រដោយ ប្រព័ន្ធហិរញ្ញវត្ថុហិរញ្ញវត្ថុ ការពង្រឹង សមត្ថភាព និងអាជីវកម្មប្រព័ន្ធ អេកូឡូស៊ី ដើម្បីជួយនាំផ្លូវការរីកចម្រើន ផ្អែកលើ បច្ចេកវិទ្យា។

ខណៈដែលឌីជីថលក្លាយ ជាផ្នែកសំខាន់មួយនៃការងើបឡើងវិញនៃសេដ្ឋកិច្ច សម្រាប់រយៈពេល វែង វាគ្មិនបានពិភាក្សាពី វិធីដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការច្នៃប្រឌិត ឌីជីថលវិធីដើម្បីជំរុញបរិយាកាសក្នុងការអនុវត្តបច្ចេកវិទ្យា និងវិធីដើម្បីប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការថែទាំ សុខភាពនិងការរៀនសូត្រពីចម្ងាយ។ អ្នកចូលរួមក៏បានរិះរកវិធីដើម្បីជួយសម្រួលដល់ការស្តារឡើងវិញប្រកបដោយភាពបៃតងនិងធន់ដោយជំរុញការវិនិយោគ ប្រកបដោយអាកាសធាតុតនិងបរិស្ថានមេត្រី។ឧទាហរណ៍ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃអាចគាំទ្រដល់ប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ និងការដឹកជញ្ជូនតាម ពេលវេលាជាក់លាក់ ដើម្បីគ្រប់គ្រងការកកស្ទះ និងកាត់បន្ថយការបំពុលបរិយាកាស ខណៈប្រព័ន្ធ បណ្តាញអគ្គិសនី កំពុងជួយធានានូវការផ្គត់ផ្គង់ថាមពល ប្រកបដោយប្រសិទ្ធភាព សម្រាប់ការស្តារ ឡើងវិញប្រកបដោយភាពបៃតង។ព្រឹត្តិការណ៍អនឡាញរយៈពេលមួយថ្ងៃ បានទាក់ទាញមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មន្ត្រីតំណាង វិស័យឯកជន និងមន្ត្រីពាក់ព័ន្ធដទៃទៀត ចំនួនជាង ១.៧០០ នាក់ មកពីប្រទេសចំនួន ៥៧៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុវជន​ម្នាក់ បើក​ម៉ូតូ មក...

ដោយៈ សុខ​សុ​ភ័​ណ្ឌ​/កំពង់...

អ្នកជំងឺ​កូវី​ដ​១៩​សញ្ជាត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ឃុំខ្លួន​ជនសង្ស័យ​២​នាក់​...

​ដោយៈ​គ្រញូង​/​ប៉ៃលិនៈ ...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...