ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការកម្ទេចចោលទូ ស្លុតម៉ាសុីន និងឧបករណ៍ល្បែងហ្គែមខុសច្បាប់ជាងមួយរយគ្រឿងនៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២០ដែលនគរបាលបង្ក្រាបបានកន្លងមក។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុបានប្រាប់បណ្តាញផកសព្វផ្សាយឲ្យដឹងថា ទូស្លុតម៉ាស៊ីននិងឧបករណ៍ល្បែងហ្គែមខុសច្បាប់ទាំងអស់នេះ នគរបាលបង្ក្រាបបានលើ៦ទីតាំងនៅក្នុងក្រុងព្រះសីហនុ កាលពីដើមឆ្នាំ២០២០នេះ ។
ក្នុងនោះនគរបាលឃាត់ខ្លួនជនពាក់ពន្ធ័នឹងបទល្មើសនេះចំនួន២២នាក់ស្រី១៤នាក់ ( ជនជាតិចិន៩នាក់ ជនជាតិខ្មែរ១៣នាក់ )បញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់ បច្ចុប្បន្នបានឃុំខ្លួនក្នុងពន្ធធនាគារហើយ៕/b