Home ព័ត៌មានជាតិ សង្គម ​ក្រុមប្រឹក្ស...

​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ នៅ​ស្រុក​ទឹកផុស​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ របស់ខ្លួន នា​ព្រឹក​ទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាស្រុក​ទឹកផុស ក្រោម​វត្តមាន​លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង និង​លោក អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍ថាៈ ការរៀបចំ​វេទិកា​នេះ គឺ​ដើម្បី​ប្រមូល​ព័ត៌មាន ស្ដីពី​តម្រូវ​ការចាំបាច់​នានា និង​បញ្ហា​ប្រ​ឈ​នៅ​ម​មូលដ្ឋាន ដើម្បី​ដាក់​វិធានការ​ឆ្លើយតប ក្នុងការ​ដោះស្រាយ​ទុក្ខ​កង្វល់ របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែលជា​កង្វះខាត​របស់​អាជ្ញាធរ​ដែនដី ក្នុង​ការបំរើ​ប្រជាពលរដ្ឋ នាពេល​កន្លងមក ។ ប្រធានបទ​សំខាន់ៗ ដែល​អង្គ​វេទិកា បាន​លើក​យកមក​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ នាពេលនោះ មានដូចជា ការអនុវត្ត​ភូមិ ឃុំ មាន​សុវត្ថិភាព ការផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ក្នុង​ដែន​សមត្ថកិច្ច ទទួលខុសត្រូវ​របស់​ខ្លួន​។​

​ចំណែក​លោក​អភិបាលរង ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ថាៈ វេទិកា​នា​ថ្ងៃនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត ជា​កញ្ចក់​ឆ្លុះបញ្ចាំង អំពី​សកម្មភាព នៃ​ការអនុវត្ត​របស់ មន្ត្រីរាជការ មន្ត្រី​ជំនាញ ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន ដើម្បី​កែលម្អ រាល់​បញ្ហា​អសកម្ម ដើម្បីឱ្យ​មូលដ្ឋាន​នានា កាន់​តែមាន​អភិវឌ្ឍន៍ ហើយ​លោក​បាន​ជំ​រុញអោយ​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន ត្រូវ​សហការគ្នា អោយបាន​ជិតស្និទ្ធ ចូលរួម​ដោះស្រាយ​ការលំបាក របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន និង​ការផ្តល់​សេវាសាធារណៈ ប្រក​ដោយ​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ។​

​ចំពោះ​សំណូមពរ និង​សំណួរ ដែល​អាជ្ញាធរ និង​ប្រជាពលរដ្ឋ បានលើកឡើង ក្នុង​អង្គ​វេទិកា មាន​ចំនួន​១៥ នោះ មន្ត្រី​នៃ​មន្ទីរជំនាញ​ពាក់ព័ន្ធ បាន​ដោះស្រាយ រួចរាល់​ហើយ ក្នុងនោះ មាន​វិស័យ​ធនធានទឹក​, អភិវឌ្ឍន៍ជនបទ​, រ៉ែ​និង​ថាមពល​, កសិកម្ម​, បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ ៕​/b /V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...

ក្រសួងសុខាភិបាល​បង្ហា​ញ​ព...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...