Home ព័ត៌មានជាតិ សង្គម ជនរងគ្រោះដោយទ...

ជនរងគ្រោះដោយទឹកជំនន់នៅបុរីវីអាយភីទទួលបានការផ្គត់ផ្គង់អាហារ

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ទោះបីស្ថានភាពទឹកជំនន់បានស្រកអស់ ហើយប្រជា ពលរដ្ឋមួយ ចំនួនបានចូលសំអាតផ្ទះខ្លះៗក្តី ក៏ម្ចាស់បូរីវីអាយភី (VIP) នៅតែបន្តចែក រំលែក អាហារ រួមជាមួយនឹងសម្ភារៈប្រើប្រាស់មួយចំនួននៅក្នុងបូរីផ្ទាល់ ចំណែក ម្ចាស់ផ្ទះដែល មិនអាចចូលនៅបាន ក៏មានកន្លែងសម្រាប់ស្នាក់នៅបណ្តោះអាសន្ន ទម្រាំទឹកស្រកអស់ជាស្ថាពរ។

អ្នកស្រី សេង គីម ដែលជាចុងភៅមួយរូបកំពុងតែទទួលខុសត្រូវរៀប ចំអាហារសម្រាប់ ពលរដ្ឋរងគ្រោះ បានអះអាងថា ពលរដ្ឋដែលមានបញ្ហាលិចលង់ ហើយមិនចេញ មក រស់នៅខាងក្រៅ ត្រូវបានម្ចាស់បុរីរៀបចំអោយស្នាក់នៅ ក្នុងផ្សារវីអាយភី ដោយខាង បុរីបានរៀបចំអោយមានចុងភៅដាំស្លផ្គត់ផ្គង់អាហារថ្ងៃត្រង់ និង ល្ងាច ដើម្បីអោយ អ្នករងគ្រោះទាំងនោះ បានហូបចុកដោយមិនខ្វះខាត តាំងពីស្ថានភាពលិចលង់ ត្រូវបានកើតឡើងមកម្លេះ។

លោកស្រីបានអះអាងថា ក្នុងមួយថ្ងៃក្រុមហ៊ុនបានឲ្យចុងភៅដាំបាយអស់អង្ករ នៅក្នុង រង្វង់២បាវ សម្រាប់ចែកចាយនៅក្នុងបុរី ក៏ដូចជាពលរដ្ឋឯទៀតដែលរងគ្រោះ នឹងខ្វះខាត ។

អ្នកស្រីថា បានលើកឡើងថា បញ្ហាដែលថាកម្មករខ្លះជួបរឿងអត់បាយ ព្រោះចេញ ទៅណា ក៏មិនរួច គឺជារឿងបំផ្លើសសុទ្ធសាធដោយសារភាពជាក់ស្ដែង គឺអ្នកជាប់ នៅក្នុងបុរី សុទ្ធតែមានទូកសង្គ្រោះចាំដឹកដល់កន្លែងស្នាក់នៅ ដោយក្រៅពីទូកដែល បុរីរៀបចំ ទូកខាងខណ្ឌ និង សាលាក្រុង ក៏មានមិនខ្វះនោះដែរ។ អ្នកស្រីថា អ្នករង គ្រោះ មិនថាស្នាក់នៅក្នុងកន្លែងដែលបុរីរៀបចំ និង ទីទួលដែលសាលា ក្រុងរៀប ចំនោះទេ គឺសុទ្ធតែមានការទទួលបាយទឹកអោយហូបចុកទាំងអស់ ដោយមិនដល់ថ្នាក់ ត្រូវដេកអត់បាយដូចការលើកឡើងនោះឡើយ លើកលែងតែក្រុមជួយ សង្គ្រោះទៅជួយហើយមិនព្រមចេញមក។

លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរី វីអាយភី ត្រូវគេឃើញឆ្លាស់គ្នាប្រចាំការ មើល ខុស ត្រូវចំពោះការប្រឈមរបស់អ្នករងគ្រោះនៅក្នុងបុរី ជាមួយនឹងលោក ហម រ៉ន ដែលជាម្ចាស់គម្រោងជាដៃគូ ដើម្បីឆ្លើយតបនឹង តម្រូវការផ្សេងៗនៅក្នុងគម្រោង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

EL : Arsenal, Leicester គ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

រថយន្ត​ចេញពីផ្ទះ​សំណាក់ ស...

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ រថ...

លួចបាន​ភ្លាម បម្រុង​ដឹក​ច...

​ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោ...

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រ...

​ប្រែ​សម្រួលៈ​វាសនា​/​ញូវ...