អនុប្រធាន​ទី​២​ព្រឹទ្ធសភា​នាំយក​អំណោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ដំណាក់​អំពិល​


ដោយៈ​សុផល​/​ភ្នំពេញៈដើម្បី​ចូលរួមចំណែក​ដោះស្រាយ​ការលំបាក​របស់​ប្រជ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល នា​ព្រឹក ទី​២១ ខែតុលា ឆ្នាំ​២០២០ កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធ​សភា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។​


​ក្នុងឱកាស​នោះ កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ល្អ ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ជៀសវាង​កើតមាន​ជំងឺ​ផ្សេងៗ និង​ត្រូវ​យកចិត្តទុកដាក់​ដល់​ការថែ​ទាំ​កុមារ​តូចៗ​កុំ​ឲ្យ​លេង​ទឹក ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត នៅក្នុង​អំឡុងពេល​មាន​ទឹកជំនន់ និង​ពេល​ទឹកជំនន់​បានបញ្ចប់​។​


ជាមួយគ្នានេះ លោក​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​បង្ការ និង​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ខិតខំ​អនុវត្តតាម​ការណែនាំរ​បស់​​ក្រសួងសុខាភិបាល ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​មុខមាត់ ដៃជើង និង​ខ្លួន​ប្រាណ​ជាមួយ​សាប៊ូ ឬ​សារធាតុ​សម្លាប់​មេរោគ ហូប​ស្អាត ផឹកទឹក​ដាំ​ពុះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្សេងៗ នៅពេលដែល​បងប្អូន​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​នោះ នឹង​អាច​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​​បន្ថែមទៀត​។


​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​១០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ​២៥​គីឡូ​ក្រាម មី​១​កេស ត្រីខកំប៉ុង​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ទឹក​បរិ​សុ​ទ្ឋ​១​កេស​៕-R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...

ចិន​ទិញ​អង្ករ​ពី​ឥណ្ឌា​ជា...

​ប្រែ​សម្រួលៈ​វាសនា​/​មុំ...

សមត្ថកិច្ច​ដាក់​ការសង្ស័យ...

ដោយៈ អង្គរតូច / សៀមរាបៈ ប...