ក្រុមហ៊ុន​VISA​អំពាវនាវ​ដល់​ឧស្សាហកម្ម​ទូទាត់​ដើម្បី​ព​ន្លឿ​នរក​ដំណោះស្រាយ​ទទួលយក​ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ខណៈដែល​អតិថិជន​និង​បណ្តា​អាជីវកម្ម​នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក​កាន់តែ​ងាក​ទៅរក​ការទូទាត់​តាមរយៈ​ឌីជីថល​ក្នុងកំឡុងពេល​មាន​ប្រឈមមុខ​នឹង​ជំងឺ​រាតត្បាត​COVID19​ក្រុមហ៊ុន​Visa​កំពុង​អំពាវនាវ​ដល់​ឧស្សាហកម្ម​ទូទាត់​ដើម្បី​ព​ន្លឿ​នរក​ដំណោះស្រាយ​ទទួលយក​ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ​ដោយ​ការដាក់​ប៉ះ​ដើម្បី​បង់ប្រាក់ “Tap to Phone” នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ​ដោយ​ការដាក់​ប៉ះ​ដើម្បី​បង់ប្រាក់​នេះ​អាច​នាំ​ឲ្យ​អាជីវកម្ម​ខ្នាត​មីក្រូ និង​ខ្នាតតូច​កាន់តែច្រើន​នឹង​ទទួលយក​បរិបទ​នៃ​សេដ្ឋកិច្ច​ឌីជីថល​។ បច្ចេកវិទ្យា ដាក់​ទូរស័ព្ទ​ប៉ះ​ដើម្បី​បង់ប្រាក់​“TaptoPhone”​អាចឱ្យ​អ្នកលក់​ទទួលយក​ការទូទាត់​ដោយ​គ្មាន​ការទាក់ទង​ដោយផ្ទាល់ តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទដៃ​តាម​ដំណើរការ​ប្រព័ន្ធ Android NFC-enabled smartphones ដោយ​មិនចាំបាច់​ត្រូវ​ប្រើ​បុគ្គលិក​នៅ​បញ្ឈរ​គិត​ប្រាក់​ដើម្បី​ទទួលយក​ការទូទាត់​នោះទេ​។​

​ការស្រាវជ្រាវ​ថ្មី​ពី Visa បាន​រកឃើញថា​អតិថិជន​ភាគច្រើន (៥៥​ភាគរយ​) នៃ​អាស៊ី​ប៉ាស៊ីហ្វិក​ទំនងជា​ចូលចិត្ត​ប្រើការ​ទូទាត់​តាមរយៈ​ការដាក់​ទូរស័ព្ទដៃ​ប៉ះ​ដើម្បី​បង់ប្រាក់ “Tap to Phone payments” នេះ ទោះបីជា​បច្ចេកវិទ្យា​មិនទាន់​ទូលំទូលាយ​នៅក្នុង​តំបន់​ក៏ដោយ​។ ការស្រាវជ្រាវ​នេះ​គួបផ្សំ​នឹង​ភាព​ពេញ​និយមនៃ​ការទូទាត់​តាមរយៈ contactless នៅ​កម្ពុជា​ក្នុង​អត្រា​ជាង ៤២%​នៃ​ប្រតិបត្តិការ​Visa​កាត​ទាំងអស់​បានបង្ហាញ​ថា​ការទូទាត់​តាមរយៈ​ទូរស័ព្ទ​អាច​ក្លាយជា​និន្នាការ​ពេញនិយម​ថ្មី​មួយ​ដែល​នឹងត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​កម្ពុ​ជាមាន​អត្រា​នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃ​ខ្ពស់​ដោយ​៩៦​ភាគរយ​នៃ​ប្រជាជនមាន​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន ហើយ​ស្ទើរតែ​ពាក់កណ្តាល​មានលទ្ធភាព​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​។ បន្ថែម​លើ​ការទូទាត់​តាមរយៈ​ឌីជីថល​ដែល​កំពុងតែ​កើនឡើង​ប្រទេស​កម្ពុជា​ក៏​កំពុង​ស្ថិតក្នុង​ជំហរ​ដ៏​ប្រសើរ​មួយ​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​ទម្រង់​នៃ​ការទូទាត់​បែប contactless តាមរយៈ​ទូរស័ព្ទដៃ​។


​ជាមួយ​ការបើក​ដំណើរការ​ទូទាត់​តាមរយៈ​ទូរស័ព្ទដៃ នេះ​ក៏​ដើម្បី​ឆ្លុះបញ្ចាំង​ពី​សុវត្ថិភាព និង​ភាពងាយស្រួល​របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ពួកគាត់​មាន​ទម្លាប់​ប្រើប្រាស់​រួចទៅហើយ​នោះ​ផងដែរ​។​យើង​មាន​ជំនឿ​ចិត្ត​ថា​ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ​បែប contactless នឹង​កាន់តែ​បង្កើន​ទំនុកចិត្ត​សម្រាប់​ប្រជាជាតិ​ទាំងមូល​នៅក្នុង​ការជ្រើសរើស​យក​ការទូទាត់​តាមរយៈ​ឌីជីថល​នៅ​ទូទាំងប្រទេស​» បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បញ្ឈរ​បង់ប្រាក់​បែប​សាមញ្ញ​សម្រាប់​អាជីវកម្ម បច្ចេកវិទ្យា Tap to Phone នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នកប្រើប្រាស់​។

​ក្នុងចំណោម​អ្នកប្រើប្រាស់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ត្រូវបាន​ស្ទង់​មតិ​គេ​បាន​រកឃើញថា​ភាពងាយស្រួល​នៃ​ការប្រើប្រាស់​ត្រូវបាន​គេ​វាយតម្លៃថា​ជា​ហេតុផល​កំពូល​ដែល​អាច​ជំរុញ​ឱ្យ​ពួកគេ​ចង់​សាកល្បង​ប្រើការ​ទូទាត់​តាមរយៈ Tap to Phone នេះ (៥២​ភាគរយ​) បន្ទាប់មក​គឺ​ការ​សន្សំសំចៃ​ពេលវេលា (៥១%) និង​លុបបំបាត់​តម្រូវការ​ក្នុងការ​កាន់​សាច់ប្រាក់​សុទ្ធ (៥០​ភាគរយ​) ។​

​អតិថិជន​៤០​ភាគរយ​បាន​វាយតម្លៃ​លើ​សុវត្ថិភាព​ដែល​នេះ​ក៏​ជា​កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​ពួកគេ​ទទួលយក​ការទូទាត់​តាមរយៈ​TaptoPhone​នេះ​ផងដែរ​។​ទោះយ៉ាងណា​Visa​ជឿថា​វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​ឧស្សាហ​កម្មនេះ​ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​អប់រំ​អ្នកប្រើប្រាស់​អំពី​លក្ខខណ្ឌ​សុវត្ថិភាព​។ការបាត់បង់​ព័ត៌មាន​ហិរញ្ញវត្ថុ​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្តីបារម្ភ​ជុំវិញ​ការប្រើប្រាស់​បច្ចេកវិទ្យា Tap to Phone ។ ដំណោះស្រាយ​ការទូទាត់​តាមរយៈ Tap to Phone ដើម្បី​នាំមក​នូវ​សុវត្ថិភាព​ខ្ពស់​ទាំង​ខាង អ្នកទិញ និង​អ្នកលក់​និង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្តង់ដារ​ខ្ពស់​របស់ Visa​សម្រាប់​ការទូទាត់​ដែលមាន​សុវត្ថិភាព​។​

ដំណោះស្រាយ​នីមួយៗ​ឆ្លងកាត់​ដំណើរការ​វិ​ញ្ញាប​ន​កម្ម​ដែល​ពឹងផ្អែក​ខ្លាំង​រួមទាំង​ការវាយតម្លៃ​សុវត្ថិភាព​ដោយ​មន្ទីរពិសោធន៍​សន្តិ​សុខ​ជំនាញ​ដែល​ត្រូវបាន​ទទួលស្គាល់​ជាស​កល​។​ដំណោះស្រាយ​ទាំងនេះ​ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ស្តង់ដារ​ឧស្សាហកម្ម​ដែល​ត្រូវបាន​បង្កើត​និង​ផ្សព្វផ្សាយ​ដោយ​ក្រុមប្រឹក្សា​ស្តង់ដារ​សុវត្ថិភាព PCI ផងដែរ​។​

​ការស្រាវជ្រាវ​របស់ Visa ក៏បាន​ពិនិត្យមើល​កន្លែង​ដែល​អតិថិជន​ចូលចិត្ត​ការទូទាត់​តាមរយៈ Tap to Phone​នេះ​ផងដែរ​។​អ្នកចូលរួម​ស្ទង់​មតិ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បានលើកឡើង​ពី​ការចូល​ចិត្ត​ប្រើ​វា​នៅក្នុង​ហាង​លក់ទំនិញ ៥៩% ដែល​ឆ្លុះបញ្ចាំង​ពី​ចំណូលចិត្ត​លើ​ប្រតិបត្តិការ​រហ័ស និង​ងាយស្រួល​។ ជាង​ពាក់កណ្តាល​(៥៦%)​បាន​និយាយថា​ពួកគេ​ចង់​ឲ្យ​មានការ​ទូទាត់​បែបនេះ​នៅតាម​បណ្តា​ភោជនីយដ្ឋាន ការធ្វើ​បែបនេះ​ពួកគាត់​នឹងមិន​ចាំបាច់​ដើរចេញ​ពី​តុ​អាហារ​នោះទេ​។

​អាហា​រដ្ឋា​ន តូប​លក់ទំនិញ​តាម​ដងផ្លូវ និង​បញ្ឈរ​លក់ទំនិញ គឺជា​កន្លែង​ពេញនិយម​បំផុត​លំដាប់​ទី ៣ ដោយ​ទទួលបាន ៥២​ភាគរយ​នៃ​ចំនួន​សរុប​នៃ​ការស្ទង់មតិ​។ ការស្ទង់មតិ​ស្រដៀង​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា​ក៏បាន​បង្ហាញថា​៧៩​ភាគយ​នៃ​អ្នកប្រើប្រាស់​ចាប់អារម្មណ៍​លើ​ការប្រើប្រាស់​ការទូទាត់​តាមរយៈ​ទូរស័ព្ទ​បែប contactless នៅតាម​បណ្តា​ហាង​ទំនើប និង​ផ្សារ​ទំនើប​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​ខ្នាត​មីក្រូ ការទូទាត់​តាម Tap to Phone គឺជា​វិធីសាស្ត្រ​នៃ​ការទូទាត់​ដែល​ចំណាយ​តិច​ក្នុងការ​ទូទាត់​តាមរយៈ Visa និង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពី​ពាណិជ្ជកម្ម​បែប​ឌីជីថល​នេះ​។ អ្វីដែល​កាន់តែ​ពិសេស​ទៅទៀត​គឺ​វា​សម្រួល​ដល់​អ្នកប្រើប្រាស់​ដែល​ងាក​ទៅរក​ការ​ទំនិញ សេវាកម្ម និង​ការប្រើប្រាស់​ការទូទាត់​តាមបែប​ឌីជីថល​ដែល​ពួកគាត់​ត្រូវការ​រក្សា​គម្លាត​រវាង​បុគ្គល​នៅក្នុងរ​បទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នាពេល​បច្ចុប្បន្ន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមត្ថកិច្ចសម្រេច​បិទ​ហាង​...

ដោយៈ ស​រិ​ទ្ធ​/​កណ្តាលៈ ហ...

កម្មករ​រ៉ែ​ចិន​១៨​នាក់​ស្...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េ...

ក្មេងប្រុស​ម្នាក់ ធ្លាក់ច...

​ដោយៈ សុខុម​/​ស្ទឹងត្រែងៈ...

លោក ហ៊ុន ម៉ា​នី ផ្តល់​សម្...

ដោយៈ ភ្នំ​ខៀវ​/​ប៉ៃលិនៈ ល...