ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific Airwaysបាននិយាយនៅថ្ងៃពុធទី២១ខែតុលា ថាខ្លួននឹងកាត់បន្ថយការងារចំនួន ៨.៥០០នាក់និងបិទក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ខណៈដែលពេលដែលខ្លួនប្រឈមនឹងការធ្លាក់ចុះនៃការធ្វើដំណើរតាមផ្លូវអាកាសដោយសារតែជំងឺរាតត្បាតកូវីដ១៩។
ក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និយោជិតប្រហែល ៥.៣០០ នាក់ ដែលមានមូលដ្ឋាននៅក្រុងហុងកុងនិង ៦០០ នាក់ផ្សេងទៀតនៅកន្លែងផ្សេងទៀតទំនងជាបាត់បង់ការងាររបស់ពួកគេ ហើយមុខតំណែងនៅទំនេរចំនួន២.៦០០តំណែងនឹងត្រូវបានកាត់ចោល។ ការកាត់បន្ថយនេះគឺប្រហែល ២៤ ភាគរយនៃកម្លាំងការងាររបស់ក្រុមហ៊ុននេះ។
ក្រុមហ៊ុននេះក៏នឹងបិទក្រុមហ៊ុនCathay Dragon ដែលជាក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់របស់ខ្លួនផងដែរឈប់ដំណើរការចាប់ពីថ្ងៃពុធនេះតទៅ។
នាយកប្រតិបត្តិក្រុមហ៊ុន Cathay Pacific Airways លោកអូហ្គូសទូស តាង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថាការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះគឺដើម្បីកាត់បន្ថយការចំណាយច្រើនជាងចំណូលរបស់ក្រុមហ៊ុនចំនួន៥០០ លានដុល្លារហុងកុង (៦៤,៥ លានដុល្លារអាម៉េរិក)ក្នុងមួយខែគឺពីប្រមាណ ១,៥ ពាន់លានដុល្លារហុងកុង (១៩៣.៥ លានដុល្លារអាម៉េរិក) ដល់ ២ ពាន់លានហុងកុង (២៥៨ លានដុល្លារអាម៉េរិក) នៅពេលបច្ចុប្បន្ន៕

យន្តហោះរបស់ក្រុមហ៊ុនCathay Pacific Airways ហោះចេញពីអាកាសយានដ្ឋានក្រុងហ៊ុងកុងកាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០២០