ប៉ូលិសបាននិយាយថា ការផ្ទុះដ៏ខ្លាំងមួយ បានបំផ្លាញអគារច្រើនជាន់មួយនៅទីក្រុងការ៉ាជី ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាននៅថ្ងៃពុធទី២១ខែតុលាដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់និង ១៥ នាក់ផ្សេងទៀតបានរងរបួស។
គេមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលបណ្តាលឱ្យផ្ទុះនោះទេប៉ុន្តែ វាហាក់ដូចជាការផ្ទុះជាឧបទ្ទវហេតុដែលទំនងជាបណ្តាលមកពីផ្ទុះឆេះធុងហ្គាសចម្អិនអាហារ។
អ្នកនាំពាក្យសេវាកម្មរថយន្តពេទ្យបាននិយាយថា មនុស្សមួយចំនួនបានកំពុងជាប់នៅក្នុងគំនរថ្មបាក់បែកនៃអគារនោះ ។
រូបភាពពីទូរទស្សន៍បានបង្ហាញក្រុមអ្នកជួយសង្គ្រោះធ្វើការសង្គ្រោះដោយជីកកកាយរកអ្នកនៅរស់នៅក្នុងអគារបាក់បែកនោះ៕
ក្រុមអ្នកសង្គ្រោះ ធ្វើការសង្គ្រោះដោយជីកកកាយរកអ្នកនៅរស់នៅក្នុងអគារបាក់បែកដោយការផ្ទុះនៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធទី២១ខែតុលា