តំណាងរាស្ត្រ​មណ្ឌល​កំពត​អញ្ជើញ​សួរសុខទុក្ខ​និង​ចែក​អំណោយ​សាខា​កាកបាទក្រហម​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ជាង​មួយ​ពាន់​គ្រួសារ​

ដោយៈ​អង្គារ​ហេង​/ភ្នំពេញៈមន្ត្រី​ក្រុមការងារ​បាន​ប្រាប់​ឲ្យ​ដឹងថា​កាលពី​ព្រឹក​ទី​២១ ខែតុលា ឆ្នាំ​២០២០​បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា​និង​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា និង កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពត​លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត លោក ជាវ តា​យ អភិបាល​ខេត្តកំពត​លោក​លោកស្រី​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំ​ព​ជាច្រើនរូប​ទៀត​បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​និង​ចែក​អំណោយ​សាខា​កាកបាទក្រហម​ខេត្តកំពត​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​មកពី​៥ ភូមិ ឃុំ​វត្ត​អង្គ​ខាងត្បូង នៅ​ស្រុក​បន្ទាយមាស ចំនួន ១.០៣០​គ្រួសារ ។

តំណាងរាស្ត្រ​មណ្ឌល​កំពត​អញ្ជើញ​សួរសុខទុក្ខ​និង​ចែក​អំណោយ​សាខា​កាកបាទក្រហម​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ជាង​មួយ​ពាន់​គ្រួសារ​


​មានប្រសាសន៍​នា​កាស​នោះ បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្ដេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​កាលៈទេសៈ​។ បណ្ឌិត​ក៏ បាន​កោតសរសើរ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសជន​នានា​ក្នុង​ខេត្តកំពត ក្នុង​ការជួយ​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្តកំពត​នាពេលនេះ​។​
អំណោយ​ដែល​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន មី​មួយ​កេស ទឹកស៊ីអ៊ីវ​មួយ​យួរ ទឹកត្រី​មួយ​យួរ អង្ករ ២៥ គីឡូក្រាម និង​ថវិកា ៤ ម៉ឺន​រៀល ។​ក្នុងនោះ​ក៏បាន​ចែក​ថវិកា ជូន យុវជន​ស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ​ចូលរួម​ក្នុង​ពិធី ៧២​នាក់​។ សរុប​ជា​ថវិកា ៤២​លាន​៦៤​ម៉ឺន​រៀល ។ ការចូលរួម​ចែក​អំណោយ​ជូន​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ឃុំ​វត្ត​អង្គ​ខាងត្បូង កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត បាន​ពាំ​នាំនូវ​អំណោយ​មួយចំនួន ជូន​រដ្ឋបាល​ស្រុក​បន្ទាយមាស​មានៈ ម៉ាស​ប្រាំ​កេស​(១៣.០០០ ម៉ាស​),​ថ្នាំពេទ្យ (​គី​ណា​ល់​)១១​កេស និង​២១​ប្រអប់​, អាល់កុល​បួន​កាន ស្មើនឹង​១២០ លីត្រ​, នំ​ចម្រុះ​៥៦០ កញ្ចប់ (​ចែកជូន​ប្រជាជន​ទទួលទាន​នៅនឹងកន្លែង​)៕សរន