ក្លិប Paris Saint-Germain បានចាត់ទុកកីឡាករ គ្រីស្ទៀន អេរិកសិន (Christian Eriksen) របស់ក្លិប អ៊ីនធ័រ មីលេន (Inter Milan) គឺជាគោលដៅផ្ទេរកំពូលរបស់ខ្លួនដែលត្រូវផ្ទេរនៅ រដូវកាលទិញដូរកីឡាករខែមករាខាងមុខនេះ។
អេរិកសិន បានចុះហត្ថលេខាងលេង៤ឆ្នាំជាមួយក្លិប Inter ក្នុងតម្លៃផ្ទេរ១៧,៥លានផោន កាលពី ខែមករា ប៉ុន្តែខកខានមិនបានធ្វើដល់កម្រិតដែលរំពឹងទុក ហើយតាមព័ត៌មានថា ក្លិបយក្សបារាំង កំពុងថ្លឹងថ្លែងពីជម្រើសប្រយុទ្ធរបស់ខ្លួននៅរដូវកាលក្រោយ។
លោក ឡេអូណាដូ (Leonardo) ប្រធានបច្ចេកទេសរបស់ក្លិប PSG បានចូលចរចាជាមួយ ភ្នាក់ងាររបស់ អេរិកសិន ដើម្បីនាំយកអតីតខ្សែបម្រើរបស់ក្លឹប Spurs រូបនេះមកនៅប្រទេស បារាំង។
ខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះបានចាប់ផ្តើមត្រឹម៩ប្រកួតសម្រាប់ក្រុមរបស់លោក អែនតូនីញ៉ូ កុនតេ (Antonio Conte) ហើយបានបង្ហាញមុខសរុបត្រឹម២៩លើក។
ដោយធ្លាប់រកបាន៥១គ្រាប់នៅក្របខណ្ឌព្រីមីញ៉េលីក អេរិកសិន ខកខានមិនបានឆ្លើយតប តាមការចង់បាន និងបានរួមចំណែករកគ្រាប់បាល់ត្រឹម៤គ្រាប់និងជួយបង្កើតឱកាស៣លើក សម្រាប់ក្រុម Inter Milan ។
តាមព័ត៌មានថា ក្លឹបអ៊ីតាលីនេះ មានបំណងស្តាប់សំណើដែលមានទឹកប្រាក់ច្រើនជាង៥៥លាន ផោនសម្រាប់ខ្សែបម្រើរូបនេះ ដែលបានបង្ហាញមុខជាង២០០លើកនៅក្របខណ្ឌព្រីមីញ៉េលីក សម្រាប់ក្រុម Spurs ៕ ប្រែសម្រួល: ពិសិដ្ឋ
