ក្លិប​ស្ពឺរ​( Spurs) នឹង​បង្វែរ​ចំណាប់អារម្មណ៍​របស់ខ្លួន​មកលើ​អនាគត​របស់​ក្រុម​បច្ចុប្បន្ន​របស់ ខ្លួន​ស្របពេល​កីឡាករ សន់ ហឿង​មីន (Son Heung Min) គ្រោង​នឹង​ទទួលបាន​កិច្ចសន្យា​ថ្មី​។​
​ ​
​ក្លិប Spurs បាន​ចំណាយ​ប្រាក់​ច្រើន​នៅ​រដូវ​កាល​ទិញដូរ​កីឡាករ ដោយ​នាំចូល​កីឡាករ​ថ្មី​៧ រូប​សម្រាប់​ក្រុម​ជម្រើស​ដំបូង ហើយ​កីឡាករ​ចុងក្រោយ​ដែល​ក្លឹប​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង ផ្ទេរ​គឺ​ខ្សែការពារ ចូ រ៉ូ​ឌិន (Joe Rodon) របស់​ក្លិប Swansea ។​
​ ​
​ប៉ុន្តែ​ក្លិប​នេះ​នៅពេលនេះ​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ចសន្យា​ចាស់​របស់​ក្រុម​បច្ចុប្បន្ន ហើយ​គ្រោង​ឲ្យ​កី​ឡ​ការ សន់ ហឿង​មីន ពន្យារ​កិច្ចសន្យា​បន្ថែមទៀត​។​
​ ​
​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ក្លាយជា​ផ្នែក​សំខាន់​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ដែល​ធ្វើ​បានល្អ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម វេស​ហេម​(West Ham) ហើយ​កីឡាករ​រូបនេះ រកបាន​១៨​គ្រាប់​ហើយ​ចាប់តាំងពី​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ចូលមក​ដឹកនាំ​។​
​ ​
​សន់ នឹង​ឈានដល់​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​នៅ​ដំណាច់​រដូវ​កាល​នេះ​។ លោក ដា​នី​ញែ​ល ឡេ​វី (Daniel Levy) ប្រធាន​ក្លិប Spurs មិនមាន​ទម្លាប់​ឲ្យ​កីឡាករ​ឈាន ដល់​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​នោះទេ ដោយ​មិន​ចង់​ឲ្យ​បាត់បង់​កីឡាករ ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ សន់ ហឿង​មីន (Son Heung Min)