លោក ជេស​សេ ម៉ាស (Jesse Marsch) ជា​អ្នកចាត់ការ​ក្លិប RB Salzburg បាន​អះអាងថា លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ដំបូង​ឡើយ​មិនសូវ​ផ្តល់​តម្លៃ​ដល់​កីឡាករ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic) ដោយ​តែ​កីឡាករ​រូបនេះ​មាន​សញ្ជាតិ​អាមេរិក​។​
​ ​
​ខ្សែបម្រើ​ស្លាប​រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លិប Chelsea កាលពី​ខែមករា​ឆ្នាំ​២០១៩ ប៉ុន្តែ​បានមក​ពហុកីឡាដ្ឋាន Stamford Bridge រហូតដល់​រដូវក្តៅ ដែល​គាប់​ជួន​នឹង​ការតែងតាំង លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ជា​អ្នកចាត់ការ​ថ្មី​ផងដែរ​។​
​ ​
​ពូ​លី​ស៊ី​ក មិនសូវ​បានបង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ជាប់លាប់​ទេ​កាលពីដើម​រដូវ​កាល​មុន ស្របពេល​មាន​បញ្ហា​របួស​ជា​បន្តបន្ទាប់​។ ទោះបីជា​យ៉ាងណា នៅ​ដំណាច់​យុទ្ធនាការ​ចាស់ កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ ហើយ​ក្លាយជា​កីឡាករ​ឆ្នើម បំផុត​របស់​ក្លិប Chelsea បន្ទាប់ពី​ចាប់ផ្តើម​រដូវ​កាល​ឡើងវិញ​។
​ ​
​កីឡាករ​រូបនេះ​រកបាន​៤​គ្រាប់ និង​ជួយ​បង្កើត​ឱកាស​៤​លើក​នៅក្នុង​៩​ប្រកួត​ក្នុង​លី​កនៅ រដូវ​កាល​នេះ​។ កីឡាករ​រូបនេះ​ក៏បាន​ជួយ​ក្រុម Chelsea ឲ្យ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ FA Cup ផងដែរ​មុនពេល​បង្ខំចិត្ត​ប្តូរ​ចេញ​ដោយសារ​មាន​បញ្ហា​របួស​។​
​ ​
​ស្របពេល​សមត្ថភាពរ​បស់ ពូ​លី​ស៊ី​ក ត្រូវបាន​គេ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់​ប៉ុន្មាន​ខែ​ចុង ក្រោយនេះ លោក ម៉ាស និយាយថា ដំបូង​ឡើយ​លោក ឡាំ​ផាត ស្ទាក់ស្ទើរ​ពី​សមត្ថភាព របស់​កីឡាករ​សញ្ជាតិ​អាមេរិក​រូបនេះ​សម្រាប់​វិស័យ​បាល់ទាត់​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic)