Home កម្សាន្ត មាន សូ​នី​តា ...

មាន សូ​នី​តា បង្ហាញ​សម្រស់​ឃើញ​ហើយ​ទាក់ភ្នែក​

ដោយៈ បូ​រិ​ន​/ភ្នំពេញៈ តារា​សម្តែង មាន សូ​នី​តា ឬ​ឈ្មោះ​មួយទៀត​ដែលមាន​ប្រជាប្រិយ​ខ្លាំង​តែងតែ​ហៅថា “​រា​ជនី​ក្រមា​” នោះបាន​បន្តសកម្មភាព​បង្អួត​សម្រស់​សិច​ស៊ី​ដោយ​មិន​ចាប់អារម្មណ៍នឹង​អ្នករិះគន់​ខ្លះ​ចំពោះនាង។

ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នៃ​ខែតុលា​នេះ “​រា​ជនី​ក្រមា​” មាន សូ​នី​តា បានបង្ហាញ​រូបភាព និង​ថត​ចេញ​សកម្មភាព​ថ្មី​ផ្ញើរ​ជូន​មហាជន និង អ្នកគាំទ្រ ហើយ​ជាមួយគ្នា​នោះ នាង​ចង់បាន បង្ហាញ​ដាក់​ចំៗ​ទៅកាន់​មនុស្ស​ពូកែ​ទើស​រិះគន់​លើ​នាង​។​នាង​ចង់​បង្ហាញថា​នាង​មិន​ខ្វល់​អ្វី​ឡើយ ចំពោះ​ពាក្យសម្តី​រិះគន់​លើ​នាង​ឡើយ​នាង​រឹង​តែ​បង្ហាញ​រូប​សម្រស់​និង​បង្អួត​ភាព​សិច​ស៊ី​របស់​នាង ខ្លាំង​ថែមទៀត​។

​ថ្មីៗ​នេះ​ទៀត តារា​សម្តែង មាន សូ​នី​តា បាន​បង្អួត​ដងខ្លួន​ក្នុង​អាង​ហែល​ទឹក​ដ៏​ធំ​ក្នុង​សណ្ឋាគារ មួយ​យ៉ាង​សប្បាយ សើច​ញញឹម​ដាក់​អ្នក​ថត​។ រូបថត​ក្នុង​ឈុត​ប៊ី​គី​បញ្ចេញរាង​កាត​ល្វត​ល្វន់ របស់​នាង បង្ហោះ​ជាច្រើន​សន្លឹក​ដោយ​ទទួល​ការសរសើរ​ពី​អ្នកគាំទ្រ​និង​ចែកចាយ​បន្ត​ពេញ លើ​បណ្តាញ​សង្គម​។

​ជាមួយគ្នា​នោះ តារា​ស្រី​រូបនេះ​បាន​បង្ហោះ​សារ​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​ថា “​រាល់ថ្ងៃ ខ្ញុំ​មានការ​ងារ​ច្រើនពេក​ហើយ កុំ​ពូកែ​រករឿង​ឲ្យ​ខ្ញុំ​បន្ថែម​ទុក​ដោះស្រាយ​អី ។ ខ្ញុំ​ជា​មនុ​ស្សណា៎ ក៏​ចេះ​ហត់ ចេះ​ឈឺ​ដែល​តើ ហើយ​បើ​ស្រលាញ់ រឺ អាណិត​ខ្ញុំ​ធ្វើការ​ងារ​ឲ​ឲ្យ​ល្អ​ដឹង​តួនាទី​ខ្លួន ឯង​ទៅគ្រប់​គ្រាន់​សំរាប់​ខ្ញុំ​ហើយ​ខ្ញុំ​សប្បាយចិត្ត​ពេក​ទៅហើយ​”​។​

​សូមបញ្ជាក់ថា រូបថត​ទាក់ភ្នែក​ក្នុង​ឈុត​ប៊ី​គី​នី របស់ មាន សូ​នី​តា លើក​នេះ​បាន​បង្ហោះ​កាល ពីថ្ងៃ​ទី​១៩ ខែតុលា ដោយ​ផ្ទុះ​ការពេញចិត្ត​និង​សរសើរ​ពី​សំណាក់​ប្រុសៗ​ដែលជា​អ្នកគាំទ្រ របស់​នាង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...