ដោយ: បូរិន/ភ្នំពេញៈ ពិតជាក្លាហាន! កញ្ញា សួន ពិសី បន្ទាប់ពីទទួលពានរង្វាន់ឯកប៊ីគីនីស្អាត ដាច់គេពី Miss Grand Cambodia 2020 កាលពីពេលថ្មីៗនេះ នាងក៏បានបង្ហាញខ្លួនជាថ្មីទៀត ជាមួយនឹងរូបថតដែលឃើញស្ទើរឈាមច្រមុះ(ពាក្យនិយាយលេងសើចរបស់ប្រុសៗ)។
កញ្ញា សួន ពិសី ជាបេក្ខភាពចូលរួមប្រឡង Miss Grand Cambodia 2020 ដែលបានឈានដល់ ដំណាក់កាល១០នាក់ចុងក្រោយ ហើយជាប់ពានរង្វាន់កញ្ញាឯកប៊ីគីនីស្អាតដាច់គេ ក្នុងចំណោម បេក្ខភាពទាំង២៨នាក់។ បន្ទាប់បានពីជាប់ពានរង្វាន់នេះហើយ កន្លងមកបានប៉ុន្មានថ្ងៃនេះ នាងបញ្ចេញសកម្មភាពថតឈុតប៊ីគីនីថ្មីទៀត។នាងស្លៀកឈុតមុជទឹកពណ៌ស។អាវរបស់នាងជាម៉ូតបាំងដើមទ្រូងតែបន្តិច ប្រៀងដូចយកស្លឹកឈើតូចមួយសន្លឹកមកបាំង។
មួយរយៈនេះ នាងក៏មានប្រជាប្រិយខ្លាំងគ្រាន់បើដោយទទួលការសរសើរនិងគាំទ្រសំណាក់ មហាជន ។នាងបញ្ចេញឈុតប៊ីគីនីលើកនេះមិនឱ្យចាញ់តារាស្រីផ្សេងទៀត ឬបវរកញ្ញាជាប់ លេខទាំង៥រូបរបស់ Miss Grand Cambodia 2020។
ជាមួយគ្នានោះ លេចលឺដំណឹងថា កញ្ញា សួន ពិសី មានឈ្មោះជាបេក្ខភាពត្រៀមចូលរួម ប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២០ ដែលនឹងរៀបចំឡើងខែវិច្ចិកាឆ្នាំ២០២០ខាងមុខនេះ ស្របពេលកម្មវិធីមួយនេះ ធ្លាយដំណឹងមិនសូវស្រួលជាច្រើនមុនពេលរៀបចំកម្មវិធី Miss Universe Cambodia 2020។
សូមបញ្ជាក់ថា កញ្ញា សួន ពិសី បច្ចុប្បន្ននេះនាងមានអាយុ២១ឆ្នាំ មានកម្ពស់១,៦៨ម៉ែត្រមក ពីខេត្តព្រៃវែង។ នាងជាតារាម៉ូដែលលស្រអែមស្រស់ មានរៀងស្លីមដោយបានសិក្សាបញ្ចប់ ត្រឹមទុតិយភូមិ។ បទពិសោធន៍សិល្បៈចុងក្រោយនេះ នាងជោគជ័យជាប់ដល់បេក្ខភាព កំពូលទាំង១០រូប Miss Grand Cambodia 2020 ហើយឈ្នះពានជាកញ្ញាឯកប៊ីគីនីស្អាតដាច់គេ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០៕