Home ព័ត៌មានជាតិ សង្គម ​មូលនិធិ​ខេ​ស...

​មូលនិធិ​ខេ​ស៊ី​ផ្តល់​អំណោយ​ថវិកា​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

​ដោយៈ ចាន់តូ / ភ្នំពេញៈ នា​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ លោក ឃិត ឈឿន អគ្គនាយក​ក្រុមហ៊ុន ចំរើន​សម្បត្តិ និង​ផ្សារ​ខេ​ស៊ី ខេ​ស៊ី ព្រមទាំង​ក្រុមគ្រួសារ អាជីវករ​ផ្សារ​ខេ​ស៊ី បុគ្គលិក​គ្រប់ផ្នែក បាន​បង្កើតជា​មូ​និ​ធិ នៅ​ផ្សារ​ខេ​ស៊ី មាន​សទ្ធា​ជ្រះថ្លា ផ្ដល់នូវ​ថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារ ផ្សេងៗ ហើយ​បាន​នាំយក​អំណោយ​ទាំងនោះ មក​ជូន​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចូលរួមចំណែក សម្រាប់​ជួយ​ដល់ ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ។​

​គ្រឿងឧបភោគ​បរិភោគ ដែល​ត្រូវ​ផ្ដល់ជូន រួមមាន ថវិកា ៧​លាន​រៀល អង្ករ ៦០០ គីឡូក្រាម ត្រីខកំប៉ុង ៣០​យួរ មី​កញ្ចប់ ៣០​កេះ ទឹកត្រី ៣០​យួរ ទឹកស៊ីអ៊ីវ ៣០​យួរ ប្រេងឆា ៣០​ដប ទឹកបរិសុទ្ធ ៣០​កេះ ភេសជ្ជៈ​អូ​អ៊ិ​ឈិ ។​ល​។ ហើយ​ក្នុងឱកាស​នោះ លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​កោតសរសើរ ដល់​លោក​អគ្គនាយក ក្រុមហ៊ុន​ចំរើន​សម្បត្តិ និង​ផ្សារ​ខេ​ស៊ី ដែល​កន្លងមក តែងតែ​ជួយ​ដល់​រដ្ឋបាល​ខណ្ឌ មាន​ផ្លូវថ្នល់ ផ្លូវ​បេតុង ជួយ​ដល់​សង្កាត់​កា​កាប​ទី​២ ព្រមទាំង​បាន​ជួយ​ដល់​សង្គម​ថែម​ទៀតផង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...

ចាប់ផ្តើមយកសំណាករកមេរោគកូ...

ដោយ:ភ្នំស្វាយ  / បន្ទាយមា...