Home ព័ត៌មានជាតិ សន្តិសុខ ​កុដិ​ពីរ​ខ្ន...

​កុដិ​ពីរ​ខ្នង ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​ស្ទើរ​អស់ នៅពេល​ព្រះសង្ឃ​មិន​គង់នៅ​

ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ កុដិ​ពីរ​ខ្នង បាន​ត្រូវ​អគ្គិភ័យ ឆាប់ឆេះ​ស្ទើរ​អស់ គ្មាន​សល់ នៅវេលា​ម៉ោង ៨​និង​១០ នាទី ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅក្នុង​វត្ត​កំពង់​បា​ចិន​ណា​រាម (​ហៅ​វត្ត​កំពង់​បា​ចិន​) ដែល​ស្ថិតនៅ​ភូមិ​កំពង់​បា​ចិន ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នៅពេល​ព្រះសង្ឃ មិន​គង់នៅ​ក្នុង​កុដិ​នោះ​។​

​លោក ប៉ាល់ ជឿន អធិការនគរបាល ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង តាមរយៈ​ទូរស័ព្ទ នៅ​រសៀល ថ្ងៃទី​២១ តុលា​នេះ​ថាៈ កុដិ​របស់​ព្រះសង្ឃ ចំនួន​ពីរ​ខ្នង ដែល​សង់​អំពី​ឥដ្ឋ ដំបូល​ប្រក់​ហ្វី​ប្រូ ក្រាល​រនាបឈើ មាន​បណ្ដោយ ៥ ម​. × ៤ ម​. រួម​នឹង​សម្ភារ នៅក្នុង​កុដិ​អស់​។

នៅក្នុង​ករណី​អគ្គិភ័យ​នេះ បង្ក​អោយ​រង​ការខូចខាត ប្រេងម៉ាស៊ូត ១​កាន មុង ភួយ កន្ទេល គ្រែ​១ ប៉ៅ​អ៊ី​២ ស្បង់​ចីវរ ១ ត្រៃ និង​ក្បាល​អំភ្លី ១​កំ​ប្លេ​។ លោក​បាន​បញ្ជាក់ថាៈ ករណី​អគ្គិភ័យ ឆាបឆេះ​អស់ពី​ក្នុង​កុដិ​របស់​ព្រះសង្ឃ គឺ​បណ្តាលមកពី​ការឆ្លង ចរន្តអគ្គិសនី នៅពេល​ព្រះសង្ឃ មិន​គង់នៅ​ក្នុង​វត្ត (​ព្រះសង្ឃ និមន្ត​ទៅលេង​ផ្ទះ​របស់​ញោម​)​។ នៅពេល​កើតហេតុ ត្រូវបាន​ប្រជាពលរដ្ឋ ដែល​នៅ​ជិត​វត្ត បាន​លើកគ្នា ទៅ​ជួយ​ពន្លត់​បាន​ទាន់ពេល ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្តេច​តេ​ជោ ហ៊ុន សែន អំ...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...