ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈទោះជាពុំមានភ្លៀងធ្លាក់ក៏ដោក៏ទឹកស្ទឹងមង្គលបុរីនិងស្ទឹងសិរីសោភ័ណបន្តហក់ឡើងជាថ្មី ដោយបង្កលិចលង់ឡើងវិញនៅលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ។
ប្រភពព័ត៌មានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី២១ខែតុលាថា ស្ថានភាពនៃស្ទឹងមង្គលបូរីបានហក់ឡើងពី០,២ទៅ០,៣ម៉ែត្រ ហើយខ្ជាក់បង្ហៀរទឹកពីពោះស្ទឹងចេញក្រៅ បង្កឲ្យលំនៅឋាន សំណង់ អគារឃ្លាំង សាលារៀន មណ្ឌលសុខភាព សាលារៀន វត្តអារាម ផ្លូវថ្នល់ជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ ដំណាំបានលិចលង់ មានផលប៉ះពាល់និងខូចខាតបន្ថែមទៀតឡើងវិញ ។ក្នុងនោះទីប្រជុំជនស្រុកមង្គលបុរី(ឃុំឬស្សីក្រោក) និងឃុំនានានៅបណ្តោយដងស្ទឹងនេះកត្រូវលិចលង់ជាថ្មី ។
ចំណែកស្ទឹងសិរីសោភ័ណ ក៏មានទឹកជំនន់ហក់ឡើងជាថ្មីដូចស្ទឹងមង្គលបុរីដែរ ។ទឹកជំនន់ដែលហក់ឡើងនេះមានសភាពថ្លា ហើយហូរចុះពីខ្សែទឹកខាងលើមក ។ ក្នុងនោះមានទឹកជំនន់បានហូរកាត់និងគ្រប់ដណ្តប់លើផ្លូវកាន់តែច្រើនចំណុច ៕សរន



