​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អំពាវនាវ​ដល់​ស្ត្រី​ខ្មែរ​កុំ​ចាញ់បោក​មេខ្យល់​ពី​ការ​ស្វែ​ករក​គូស្រករ​នៅក្រៅ​ប្រទេស

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​អំពាវនាវ​ទៅដល់​ស្ត្រី​វ័យក្មេង​សូម​គិតគូរ​ពី​ការ​ស្វែ​ករក​គូរ​ស្រករ​នៅក្រៅ​ប្រទេស​គឺ​កុំ​លោភលន់​ជាមួយនឹង​ភាពមានបាន​ដោយសារតែ​អាពាហ៍ពិពាហ៍​នៅក្រៅ​ប្រទេស និង​កុំ​ចេះតែ​ប្រថុយប្រថាន ចៀសវាង​ដើម្បី​កុំ​ឲ្យ​ចាញ់បោក​គេ​។ ហើយ​បើសិនជា​រកឃើញថា មិនមែនជា​ជនរងគ្រោះ គឺ​នឹងមាន​វិធានការ​។

​ការអំពាវនាវ​នេះ បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​សេវា​គាំទ្រ​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស កាលពី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​លោកស្រី​ជូ​ប៊ុន​អេង​បាន​បញ្ជាក់ថា​“​ប្អូនស្រីៗ​ដែលមាន​វ័យក្មេង​សូមមេត្តា​គិតគូរ​ឲ្យ​បានច្បាស់លាស់​ចំពោះ​ការស្វែងរក​គូរ​ស្រករ​នៅក្រៅ​ប្រទេស ដែល​យើង​គិតថា ទៅ​នឹងមាន​អាពាហ៍ពិពាហ៍​មួយ​ដ៏​ល្អ ។​

ប៉ុន្តែ​បើ​យើង​រំពឹងគិត​ចឹ​ង​ថា នៅ​កន្លែង​ឆ្ងាយ​ដែល​យើង​មើល​អត់​ឃើញ​ទេ នៅ​ចំពោះមុខ​យើង​ផង យើង​គិតថា ការដែល​រៀប​អាពាហ៍ពិពាហ៍​ទៅ​អាច​បាន​សុខ​មិនបាន​សុខ ចុះ​ទម្រាំ​នៅក្រៅ​ប្រទេស យើង​បាន​ដឹងលឺ​ច្រើន​ហើយ​ថា វា​មាន​ករណី​ដែល​មិនល្អ​ប្រសើរ​ទាំងអស់​ទេ គួរតែ​កុំ​ភ្លើតភ្លើន កុំ​លោភលន់​ជាមួយនឹង​ភាពមានបាន​ដោយសារតែ​អាពាហ៍ពិពាហ៍​នៅក្រៅ​ប្រទេស ហើយ​យើង​គួ​តែ​ទុក​ស្មារតី​កុំ​ឲ្យ​ចាញ​ញ់​បោក​គេ​”​។​

​លោកស្រី​បានបញ្ជាក់​ទៀតថា ចាប់ពីពេលនេះ​ទៅ​សូមមេត្តា​គិត​ឲ្យ​បានច្បាស់លាស់ ហើ​យប់​រកឃើញថា ការកំណត់​អត្តសញ្ញាណ​មិនមែនជា​ជនរងគ្រោះ នឹងមាន​វិធាន​ការអប់រំ​ណែនាំ ឬមួយ​អាចឈាន​ទៅដល់​ករណី​បោកប្រាស់​។​កុំ​ចេះតែ​ប្រថុយប្រថាន រៀន​រស់នៅ​ក្នុងស្រុក រៀន​រស់នៅក្នុង​ស្ថានភាព​មួយ​ដែល​ល្អប្រសើរ ពីព្រោះ​មនុស្ស​រាបលាន​នាក់​គេ​អាច​រស់​នៅបាន តើ​ហេតុ​អី​យើង​មិនអាច​រស់នៅ​បាន​។ បើ​ចេញទៅ​ក្រៅប្រទេស គឺ​មិន​ហាមឃាត់​ទេ បើសិនជា​ករណី​មាន​សុវត្ថិភាព ប៉ុន្តែ​បើ​យល់ថា ចេញ​ទៅហើយ​ចាញ់បោក​គេ​ហើយ​គ្មាន​សុវត្ថិភាព​គួរតែ​ទប់ស្កាត់​ចិត្ត​ខ្លួនឯង​ដើម្បី​កុំ​ឲ្យ​មានការ​ចាញ់បោក​គេ​បន្តទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...

ប្រទះឃើញ​សព​នារី​ម្នាក់អណ...

​ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្ន...