​លទ្ធផល​១៥០​ថ្ងៃ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​(​គ​.​យ​.​ក​.​ស​)​។​កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០​បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​រយៈពេល ១៥០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម សាលាដំបូង​រាជធានី ខេត្ត ដែល​បានប្រកាស​ចាប់ផ្តើម​កាល​ពីថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ​។
​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​ដល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា ប្រធាន គ​.​យ​.​ក​.​ស និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា​នៃ អយ្យការ​អម​សាលាដំបូង និង​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង ទូទាំងប្រទេស​។

​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ជា​លទ្ធផល សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ចាស់​ដែល​កកស្ទះ​ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ មាន​ចំនួន​សរុប ១៨១ សំណុំរឿង ស្មើនឹង ៩៨% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​កកស្ទះ ( សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ត្រូវបាន​ជំនុំជម្រះ​រួច មាន​ចំនួន ៧៤១ សំណុំរឿង ស្មើនឹង ៩៨ % នៃ​សំណុំ រឿង​ទាំងអស់​ក្នុងដំណាក់កាល​ជំនុំជម្រះ​)​។

​បន្ថែម​ពីនេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក៏បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ថ្មី មាន​ចំនួន​សរុប ៩២៦ សំណុំរឿង ស្មើនឹង ៧៥% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ថ្មី (​សំណុំរឿង​ព្រហ្មទណ្ឌ​ថ្មី​ដែល​ត្រូវបាន​ជំនុំជម្រះ​រួច មាន​ចំនួន ២៥៩ សំណុំរឿង ស្មើនឹង ៧៧% នៃ​សំណុំរឿង​ទាំងអស់​ក្នុងដំណាក់កាល​ជំនុំជម្រះ​)​។

​ជាមួយនឹង​លទ្ធផល​នេះ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត នៃ​ក្រសួងយុត្តិធម៌ បាន​កោតសរសើរ ចំពោះ​សាលាដំបូង និង អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដែល​បាន​ខិតខំ​អនុវត្ត​តួនាទី និង​ភារកិច្ច ប្រកប​ទៅ ដោយ​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​កាលពីពេល​ថ្មីៗ​នេះ​។​

​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​លទ្ធផល​ដែល​ទទួលបាន​នេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រសួងយុត្តិធម៌ ដែល​បានរៀបចំ​នូវ​ឯកសារ​ជំនួយស្មារតី​ស្ដីពី យុទ្ធនាការ សេចក្តីណែនាំ​ស្តីពី​គោលការណ៍​ដែល​ត្រូវអនុវត្ត​ក្នុង​យុទ្ធនាការ និង​ការបង្កើត​គណៈកម្មការ ដឹកនាំ​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត និង​ក្រុមការងារ​ទី​៣ នៃ គ​.​យ​.​ក​.​ស ដែល​បានចង្អុលបង្ហាញ និង​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ដែល​ធ្វើការ​អនុវត្ត​យុទ្ធនា ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង ប្រព្រឹត្តទៅបាន​ដោយ​រលូន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្ងៃ២ធ្នូនេះចាប់ផ្តើមអ៊ុត...

ដោយៈប.ខុន/ភ្នំពេញៈគម្រោងស...

២១៥​ថ្ងៃៈ មនុស្ស​ជិត ៩០០ ...

​ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ...

ស្រីលង្កា​ដោះលែង​អ្នកទោស ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

CL : Chelsea និង Sevilla ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...