ដោយៈ ប៊ុនណាត / បាត់ដំបងៈ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន ៥០០ គ្រួសារ នៅឃុំចំនួនបី នៃស្រុកសង្កែ បានមកទទួលអំណោយ របស់ក្រុមហ៊ុនស្មាត តាមរយៈលោក ឡោក ហ៊ួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង លោក កុល វិរក្ស ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសង្កែ និងលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវហាយវ៉េ ស្ថិតក្នុងភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ។

លោក សឿម ប៊ុនរិទ្ធ បានមានប្រសាសន៍ថាៈ ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ទាំងបីឃុំ មានឃុំអូរដំបង១ ឃុំអូរដំបង២ និងឃុំវត្តតាមិម នៃស្រុកសង្កែ។ ក្នុងនាមរដ្ឋបាលខេត្ត សូមសំដែងអំណរគុណយ៉ាងក្រៃលែង ដល់ក្រុមហ៊ុនស្មាត (Smart) ដែលមានសទ្ឌាជ្រះថ្លា ក្នុងការចូលរួមចំណែក ក្នុងសង្គមជាតិរបស់យើង ក្នុងឱកាសប្រជាជន ក្នុងខេត្តបាត់ដំបងទាំងមូល ជួបប្រទះនូវគ្រោះមហន្តរាយជំនន់ទឹកភ្លៀង។

លោក កុល វិរក្ស បានឱ្យដឹងថាៈ កាលពីព្រឹកមិញ ប្រជាពលរដ្ឋចំនួន ៥០០ គ្រូសារ បានមកទទួលអំណោយ របស់ក្រុមហ៊ុនស្មាត ហើយនៅរសៀលនេះ ចំនួន ៥០០ គ្រួសារទៀត សរុប ១ពាន់គ្រូសារ ដោយក្នុង ១ គ្រូសារ ទទួលបានអង្ករ ១០ គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ១០កំប៉ុង៕S/



រូបថតះគណ:អធិបតីចូលរួមចែកអំណោយ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៥០០គ្រួសារនៅស្រុកសង្កែ