Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​អាជ្ញាធរខេត្...

​អាជ្ញាធរខេត្ត​សម្រេច​ឱ្យ​កាយ​ប្រឡាយ​រំដោះ​ជំនន់​ទឹកភ្លៀង​ទម្លាក់​ចូល​បឹង​កុក​

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​សម្រេច​ឱ្យ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​យក​គ្រឿងចក្រ​កាយ​ជា​ប្រឡាយ​រំដោះ​ទឹកភ្លៀង​លិច​ត្រាំ​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ចំនួន ប្រាំបួន ខ្នង និង​ផ្លូវ​ចំនួន​បី​កន្លែង​នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម​នៅ​រសៀល​ថ្ងៃទី ២១​ខែ តុលា​ឆ្នាំ​២០២០​។​

លោក​ខ្ច​ង​អូន​ចៅសង្កាត់​បឹង​កុក​បានឱ្យដឹងថា​ក្រោយពី​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​តាម​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ខាងលើ និង​ប្រព័ន្ធ​ផ្លូវ​ដែល​លិច​ត្រាំ​ចំនួន បី ថ្ងៃនោះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​បានសម្រេច​ឱ្យ​មន្ត្រី​ជំនាញ​កាយ​ប្រឡាយ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​បង្ហូរ​ទម្លាក់​ចូលក្នុង​បឹង​កុក​ឱ្យអស់ ដើម្បី​ស្តារ​ស្ថានភាព​លិចលង់​នេះ​បាន​ប្រក្រតី​ឡើងវិញ​។​

​លោក​ចៅសង្កាត់​បឹង​កុក​បានឱ្យដឹង​ទៀតថា​ជំនន់​ទឹកភ្លៀង​ដែល​បាន​បណ្តាលឱ្យ​ជន់​លិច​លំនៅស្ថាន​ប្រជាពលរដ្ឋ​និង​ផ្លូវថ្នល់​នេះ​បាន​ហូរ​ធ្លាក់​ពី​ខាង​ទិស​ស្រុក​កំពង់សៀម​បន្ទាប់ពី​ទឹកភ្លៀង​បាន​បង្អោរ​ជាប់​អត់​ដាច់​ប្រមាណ​ជាង​២០ ថ្ងៃ​កន្លងមកនេះ​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular