​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​នគរបាល ស្រុក​រលាប្អៀ បាន​បង្ក្រាប​បទល្មើស គ្រឿងញៀន មួយ​ករណី នៅវេលា​ម៉ោង​ប្រមាណ​ជា ១២ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន ១២ កញ្ចប់ ។​

​សមត្ថកិច្ច ដែល​ស្ថិតនៅ​ក្នុងការ​ប​ង្រា្ក​ប បាន​ឲ្យ​ដឹងថាៈ ក្នុងករណីនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចែកចាយ​ថ្នាំញៀន​ម្នាក់ ឈ្មោះ កាន និ​ត ហៅ តុង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ស្រុក កើតហេតុ​ខាងលើ រួម​នឹង​វត្ថុតាង​ថ្នាំញៀន ១២ កញ្ចប់ និង​សម្ភារ​ផ្សេងៗ​មួយចំនួន​។ ចំណែក​ម្ចាស់ផ្ទះ ដែល​ផ្ដល់​ទីតាំង​ជក់​ថ្នាំ នៅ​ភូមិ​អណ្ដូងច្រុះ ឃុំ​រលារ​ប្អៀ​រ ស្រុក​រលាប្អៀរ បាន​រត់គេចខ្លួន ហើយ​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ បន្ត​តាម​ចាប់ខ្លួន​ផងដែរ ៕S/