Home ព័ត៌មានជាតិ កយកានិងក្រុមប...

កយកានិងក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាពិភាក្សាអំពីកិច្ចសហប្រតិ បត្តិការសម្រាប់ឆ្នាំ២០២១និង ២០២២

ដោយៈសុផល/ភ្នំពេញ៖ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CRDB/CDC) បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅថ្ងៃទី២១ ខែតុលាឆ្នាំ ២០២០ នៅឯទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក-CDC)។


ភាគីទីភ្នាក់ងារកយកា ដឹកនាំដោយ លោក នោ ហ្យន់ជូន(Rho Hyun-Jun) ប្រធាន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចំាប្រទេសកម្ពុជាខណៈដែរភាគីកម្ពុជាដឹកនាំដោយលោកឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខា ធិ ការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍។


គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីដំណើរការសម្រាប់ការរៀបចំសកម្មភាពរបស់ទីភ្នាក់ងារកយកាស្តីពីការរាតត្បាតសកលរបស់វីរុសកូរ៉ូណានិងផែនការរបស់កយកាសម្រាប់ឆ្នាំ២០២១ក៏ដូចជាគម្រោងថ្មីៗរបស់កយកាសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២២និងដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីនាពេលអនាគត។


ក្នុងឱកាសនោះលោក ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណចំពោះកយកានិង ប្រជា ជន ព្រមទាំងរដ្ឋាភិបាលកូរ៉េដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ ប្រទេសកម្ពុជាតាមរយៈការអនុវត្តគម្រោងនិងកម្មវិធីនានានិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកយកា ដែលគាំទ្រយ៉ាងសកម្មដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធ ប្រឆាំងនឹង កូវីដ-១៩ និងសម្របសម្រួលការស្តារសេដ្ឋកិច្ចឡើងវិញ។


ចាប់តាំងពីឆ្នាំ១៩៩១-២០១៩ កយកាបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៦៧,៧លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមាន ១)វិស័យ គ្រប់ គ្រងទឹក និងសុខភាពសាធារណៈ ២)វិស័យអប់រំ៣)វិស័យអភិវឌ្ឍជនបទនិង ៤)វិស័យ ដឹកជញ្ជូន។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនួយឥតសំណង របស់កយកា ដល់ កម្ពុជាមានចំនួនសរុប ២៤,៥លានដុល្លារអាមេរិក។


នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩កយកាបាននិងកំពុងគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក៏ដូចជាការដោះ ស្រាយផលប៉ះពាល់នៃជំងឺជំងឺ-១៩ ការគាំទ្រសំខាន់ៗ គឺគាំទ្រវិស័យ សុខាភិបាល តាមរយៈ ទី១)ការអភិវឌ្ឍនិងការអនុវត្ត៥ឆ្នាំដំបូង នៃដំណើរឆ្ពោះទៅការ អនុវត្ត គម្រោងសុវត្ថិភាពសុខមាលភាពជាសកល(GHSA) ទី២)កម្មវិធីរបស់អ្នកស្ម័គ្រកូរ៉េ ដែលមានឈ្មោះថាមិត្តភត្តិរបស់កូរ៉េ(WFK) និងសមាគមអតីត កម្មសិក្សាការី កម្ពុជា កូរ៉េ ទី៣)ជំនួយចំនួន៣០ម៉ឺនដុល្លារពីស្ថានទូតកូរ៉េនិងកយកា-KOICA រួមមាន (២០ ម៉ឺនដុល្លារអាមេរិកតាមរយៈការផ្ទេរប្រាក់ដោយផ្ទាល់ និងការផ្តល់ឧបករណ៍ធ្វើតេស្តិ៍ កូរីដ-១៩ ដែលមានតម្លៃសរុប ១០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា), ទី៤)កម្មវិធី ABCរបស់កូវីដ-១៩,ទី៥)ពង្រឹងបន្ថែម ប្រព័ន្ធសុខាភិបាលដើម្បីការពារនិង ឆ្លើយតប ចំពោះជំងឺឆ្លងនិងទី៦)កម្មវិធីសមធម៌សុខភាពនិងការកែលំអគុណភាព(H-EQIP) ៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...

ចាប់ផ្តើមយកសំណាករកមេរោគកូ...

ដោយ:ភ្នំស្វាយ  / បន្ទាយមា...