ដោយ​៖​តារា​រិ​ទ្ធ​/​បន្ទាយមានជ័យ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​ស្អែក​នេះនឹង​បន្ត​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​និង​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោ យ​ទឹកជំនន់​ចំនួន​១០០០០​គ្រួសារ​ក្នុងស្រុក​ថ្មពួក​និង​ក្រុង​ប៉ោយប៉ែតខេត្តបន្ទាយមាន ជ័យដែលជា​ថ្ងៃទី​២ នៃ​បេសកកម្ម​មកកាន់​ខេត្តបន្ទាយមានជ័យ ។​

នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​និង​ផ្តល់ជំនួយ​ប​ត្ថ​ម្ភ​ជូន​ពលរដ្ឋ​រងគ្រោះដោយទឹកជំនន់ចំនួន១ម៉ឺនគ្រួសារ​ក្នុងស្រុក​មង្គលបុរី​និង​ក្រុង​សិរី​សោ​ភណ្ឌ​ដែល​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​ចំនួន​១​ម៉ឺន​គ្រួសារ ។​

​គួរបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​និង​ផ្តល់ជំនួយ​ប​ត្ថ​ម្ភ​ជូន​ពលរដ្ឋ​រងគ្រោះដោយទឹកជំនន់ចំនួន១ម៉ឺនគ្រួសារ​ក្នុងស្រុក​មង្គលបុរី​និង​ក្រុង​សិរី​សោ​ភណ្ឌ​ដែល​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​ចំនួន​១​ម៉ឺន​គ្រួសារ ។​

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​៖​ក្នុង​ឆ្នាំ ២០២០ នេះ​ខេត្តបន្ទាយមានជ័យ​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​ពីរលើក​ដែល​ជំនន់​លើកទីមួយ​ចាប់ពី​ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ​២០២០​ជំនន់​ទឹកផ្លៀង​កើតឡើង​បណ្ដាលឱ្យ​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​អូរ​បី​ជាន់ស្រុក​អូរជ្រៅចំនួន៦៩គ្រួ​សារបាន​ជម្លៀស​មក​នៅ​ទីទួល​សុវត្ថិភាព​ស្ថិតនៅក្នុង​សាលាឃុំ​អូរ​បី​ជាន់។ជំនន់​លើក​ទី​ពីរ​ចាប់ ពី​ថ្ងៃទី៣ខែតុលា​ឆ្នាំ​២០២០​ដោយសារ​ស្ថានភាព​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ជោគជាំ​គួបផ្សំ​នឹង​ទឹក​ហូរ​ពី​អូរ​ព្រំដែន​កម្ពុជា-​ថៃ​ផង​ជំនន់​ទឹកភ្លៀង​ក៏​កើតឡើង​ម្ដងទៀត​បានធ្វើឱ្យ​កម្រិត​ ទឹកស្ទឹង​មង្គល​បូរី និង ស្ទឹង​សេរី​សោភ័ណ​ហក់ឡើង​លើស​កម្រិត​ប្រកាសអាសន្ន​បណ្ដាលឱ្យ​លិច​តាម​តំបន់​ទំនាប​ភូមិ តាម​មាត់​ស្ទឹង​និង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​សត្វ​និង​ហេដ្ ឋារចនាសម្ព័ន្ធ​មួយចំនួន​។ រហូតមក ដល់ពេលនេះ​មាន​មនុស្ស​លង់ទឹក​ស្លាប់​ចំនួន ១៨ នាក់​ប៉ះពាល់​លំនៅឋាន​ចំនួន ២៩,២២៥ ខ្នង លិច​ស្រែ​ចំនួន ៦៤,៣៧២ ហិកតា​,​ដំឡូង​មី​ចំនួន ៦០,២៥៩​ហិកតា​, ដំណាំ​រួមផ្សំ​ចំនួន ៩៨៩ ហិកតា​,​សាលារៀន​ចំនួន​១៨៦​កន្លែង​មណ្ឌល​សុខភាព​ចំនួន​៩​កន្លែង​វត្ត​អារាម​ចំនួន​៦០, សាលាឃុំ​ចំនួន​០៥​កន្លែង​,​ផ្លូវ​ប្រវែង ៥៣៥​គីឡូម៉ែត្រ​, អណ្ដូងស្នប់​ចំនួន​៥៤​កន្លែង​និង​លិច​ទំនប់​អាង​ប្រវែង ៣៤​គីឡូម៉ែត្រ ។​

​ក្រុង​ប៉ោយប៉ែត​ប៉ះពាល់​លំនៅដ្ឋាន​ចំនួន​១,៦៩៧ ខ្នងមនុស្ស​រាយ ៦,០៣៨ នាក់ / ស្រី​២,៦៦៧​នាក់ (​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ១,១៤៧​គ្រួសារ​មនុស្ស​រាយ​៤២ ២៧​នាក់​ស្រី​១,៨៥៨ នាក់​) លង់ទឹក​ស្លាប់​១​នាក់​,​លិចលង់​សាលារៀន ៣​កន្លែង​, វត្ត ៦​កន្លែង​, លិច​ស្រូវ ៥៦​ហ​.​ត​, ដំឡូង​មី​៩៥ ហ​.​ត,​ដំណាំ​រួមផ្សំ​៧​ហ​.​ត,លិច​ផ្លូវ​៦១កន្លែងប្រវែង ២១,៨៥០​ម៉ែត្រ​និង​លិច​អណ្តូងស្នប​ចំនួន ១​កន្លែង​។​ចំណែក​ស្រុក​ថ្មពួក​ប៉ះពាល់​លំនៅដ្ឋាន​ចំនួន ៤,២៣៦ ខ្នង ,​មនុស្ស​រាយ​១១,៧៥៦​នាក់​/​ស្រី​៩,០៤៩ នាក់​(​ជម្លៀស​ទៅកាន់​ទីទួល​សុ​វត្តិភាព​៩៦​គ្រួសារ )​លង់ទឹក​ស្លាប់​ចំនួន​២​នាក់​,​សាលារៀន​១៣ កន្លែង​,​វត្ត​ចំនួន​៨,​លិច​ស្រូវ​៥,២២៩​ហិច​តា​,​ដំឡូង​មី​៧,៥០២​ហិច​តា​, ដំណាំ​រួម​សម​២១ ហិច​តា ,​លិច​ផ្លូវ​១១៣ កន្លែង​ប្រវែង ៧,៧៦២ ម៉ែត្រ ៕BR