មី​យ៉ាន់​ម៉ា ទទួល​យករ៉ូ​ហ៊ីង​យ៉ា​មួយ​គ្រួសារ​ដំបូង ទោះជា​អង្គការសហប្រជាជាតិ​ព្រួយបារម្ភ​

1226
ចែករម្លែក

មីយ៉ាន់ម៉ា បានទទួលយកអ្វីដែលអាចថាជា៥នាក់ដំបូងក្នុងចំណោមជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាប្រមាណ៧០០.០០០នាក់ដែលបានភៀសខ្លួនចេញពីអំពើហិង្សាលើក្រុមជនជាតិភាគតិច ទោះជាអង្គការសហប្រជាជាតិនិយាយថាវាមិនទាន់មានសុវត្ថិភាពសំរាប់ពួកគេវិលវិញក្តី។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសៅរ៍ថា សមាជិក៥នាក់នៃគ្រួសារមួយបានវិលមកកាន់រដ្ឋរ៉ាឃីនពីជំរំជនភៀសខ្លួនមួយនៅបង់ក្លាដែស។

សេចក្តីថ្លែងការណ៍បាននិយាយថា អាជ្ញាធរបានកំណត់ថាពួកគេបានរស់នៅក្នុងប្រទេសនិងបានផ្តល់កាតបញ្ជាក់សញ្ជាតិ ទៀតផង។

សេចក្តីថ្លងការណ៍មិនបាននិយាយថានឹងមានការបញ្ជូនជនភៀសខ្លួនមកបន្ថែមទៀតឬអត់ តែបង់ក្លាដែលបានប្រគល់អោយមីយ៉ាន់ម៉ានូវបញ្ជីជនភៀសខ្លួនជាង៨.០០០នាក់សំរាប់ការចាប់ផ្តើមមាតុភូមិនិវត្តន៍ តែវាត្រូវបានពន្យារពេលដោយសារដំណើរការបញ្ជាក់អត្តសញ្ញាណស្មុគស្មាញ។

ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីខែធ្នូថាចាប់ផ្តើមបញ្ជូនខ្លួនពួកគេនៅខែមករា តែពួកគេត្រូវបានពន្យារពេលដោយសារតែការព្រួយបារម្ភក្នុងចំណោមបុគ្គលិកផ្តល់ជំនួយនិងពួករ៉ូហ៊ីងយ៉ាថាពួកគេអាចនឹងត្រូវបង្ខំអោយវិលមកវិញហើយប្រឈមលក្ខខណ្ឌមិនសុវត្ថិភាពនៅមីយ៉ាន់ម៉ា៕ដោយ៖វាសនា

 

រូប កាលពី ថ្ងៃ ១៤ មេសា បង្ហាញ មន្ត្រី មី យ៉ាន់ ម៉ា ពិនិត្យ ឯកសារ និង រូបថត របស់ គ្រួសារ រ៉ូ ហ៊ីង យ៉ា នៅ មណ្ឌល ទទួល ជនភៀសខ្លួន នៅ រដ្ឋ រ៉ា ឃី ន

ទីតាំងផ្សាយពាណិជ្ជកម្ម