Home ព័ត៌មានអន្តរជាតិ អេស្ប៉ាញជាប្រ...

អេស្ប៉ាញជាប្រទេសអឺរ៉ុបខាងលិចទីមួយ ដែលមានករណីវីរុសកូរ៉ូណាជាង១លាន

អេស្ប៉ាញបានក្លាយជាប្រទេសដំបូងបង្អស់នៅអឺរ៉ុបខាងលិចដែលមានអ្នកឆ្លងកូវីដ១៩ជាង ១ លាននាក់កាលពីថ្ងៃពុធទី២១តុលា ខណៈប្រទេសដែលមានប្រជាជន ៤៧ លាននាក់នេះកំពុងព្យាយាមទប់ទល់នឹងការងើបឡើងវិញនៃវីរុសនេះ។

ក្រសួងសុខាភិបាលបាននិយាយថា ចំនួនករណីឆ្លងរបស់ខ្លួនចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត បានឈានដល់ ១.០០៥.២៩៥ បន្ទាប់ពីរាយការណ៍ ១៦.៩៧៣ ករណីទៀតក្នុងរយៈពេល ២៤ ម៉ោង។

ក្រសួងបញ្ជាក់ថាអ្នកស្លាប់ដោយកូវីដ១៩មានចំនួន ៣៤.៣៦៦ នាក់។ ក្រុមអ្នកជំនាញនិយាយថា ដូចនៅក្នុងប្រទេសភាគច្រើនទៀតដែរ ចំនួនពិតប្រាកដនៃការឆ្លងនិងការស្លាប់ប្រហែលជាខ្ពស់ជាងនេះ ដោយសារតែការធ្វើតេស្ដមិនគ្រប់គ្រាន់ ករណីមិនលេចចេញរោគសញ្ញា និង បញ្ហាផ្សេងទៀត ដែលរារាំងអាជ្ញាធរពីការប្រមូលបានទំហំពិតនៃការផ្ទុះឡើងនៃជំងឺ។

ខណៈចំនួនករណីឆ្លងកើនឡើង អាជ្ញាធរទទួលបន្ទុកគោលនយោបាយសុខភាពនៅក្នុងតំបន់នានារបស់អេស្ប៉ាញកំពុងរឹតបន្តឹងវិធានការ។ ពួកគេចង់ទប់ស្កាត់ការកើនឡើងករណីឆ្លង ដែលបានកើតឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈបញ្ចៀសការបិទប្រទេសទាំងស្រុងជាលើកទី ២ ដែលទប់ជាប់រលកដំបូងនៃវីរុស ប៉ុន្តែប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

អាជ្ញាធរតំបន់អារ៉ាហ្គននៅភាគខាងជើង បានប្រកាសកាលពីថ្ងៃពុធថា ពួកគេបានបិទទីក្រុងហ្សារ៉ាហ្គោហ្សា ទីក្រុងហូស្កា និងទីក្រុងថេរុល។ តំបន់ជិតខាងគឺណាវ៉ារ៉ា ដែលនាំមុខគេនៅអេស្ប៉ាញខាងឆ្លងជំងឺរហូតដល់ ១០០.០០០ ករណីក្នុងរយៈពេល ១៤ ថ្ងៃ កំពុងត្រៀមក្លាយជាតំបន់របស់អេស្ប៉ាញដំបូងគេ ដែលបិទព្រំដែនរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ។ តំបន់ឡារីអូចាក៏នឹងបិទព្រំដែនក្នុងតំបន់របស់ខ្លួនផងដែរនៅថ្ងៃសុក្រ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអេស្ប៉ាញលោក សាល់វ៉ាដ័រ អ៊ីលវ៉ា និងប្រធានផ្នែកសុខភាពក្នុងតំបន់នឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍នេះដើម្បីពិភាក្សាពីយុទ្ធសាស្រ្តទប់ស្កាត់មេរោគរបស់ពួកគេនិងពិចារណាដាក់ចេញបម្រាមគោចរពេលយប់ដើម្បីទប់ស្កាត់ការជប់លៀងយប់ៗជ្រៅដែលជាប្រភពនៃការចម្លងរោគ៕ ដោយ ៖ កញ្ញាដាលីស

អេស្ប៉ាញមានករណីកូវីដ១៩ជាង១លានគិតត្រឹមថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ខ្សែ​ផ្លូវ​សរុប​ទាំង​៣៨​ប...

ដោយ​: សុផល / សៀមរាប​: លោក...

សម្តេច​តេ​ជោ ហ៊ុន សែន សម្...

ដោយ​: តារា​រិ​ទ្ធ / សៀមរា...

ក្រសួង​អប់រំ​ពន្យារពេល​ប្...

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ...

កម្ពុជា​ត្រៀម​បញ្ជូន​ពាក្...

ដោយ​: ពៅ​និមល / ភ្នំពេញ​:...