Home ព័ត៌មានអន្តរជាតិ ស​ហ​រដ្ឋ​អាម៉...

ស​ហ​រដ្ឋ​អាម៉េរិក​យល់ព្រម​លក់​អាវុធ​ថ្មី តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់​

​រដ្ឋបាល​របស់​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​លក់​អាវុធ​ទំនើប តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់ នៅក្នុង​ទង្វើ​មួយ​ដែល​នឹង​ធ្វើឱ្យ​ចិន​ខឹងសម្បារ និង​រឹតតែ​ធ្វើឱ្យ​​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​មាន​ជម្លោះ​ខ្លាំង​រួចទៅហើយ​អំពី​បញ្ហា​មួយចំនួន​ដូចជា បញ្ហា​ពាណិជ្ជកម្ម តំបន់​ទី​បេតិ៍ ក្រុង​ហុងកុង ​និង​សមុទ្រ​ចិន​ខាងត្បូង ។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ទី​២១​តុលា​ខ្លួន​បាន​ផ្តល់​ភ្លើង​ខៀវ​សម្រាប់​ការលក់​មី​ស៊ី​ល​វាយប្រហារ​ចេញពី​ដី​ចំនួន​១៣៥​ដើម គ្រឿង​ឧបករណ៍​ដែល​ពាក់ព័ន្ធ​និង​ការបណ្តុះ​​បណ្តាល​ដល់​តៃវ៉ាន់​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​របស់ខ្លួន​។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយថា​តម្លៃ​អាវុធ​ទាំងនេះ​គឺ​ជាង​១​ពាន់​លាន​ដុល្លារ​។ មី​ស៊ី​ល​ទាំងនេះ ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​Boeing​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា​”​ការលក់​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ បម្រើ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​តាមរយៈ​គាំទ្រ​ការ​ខំប្រឹងប្រែង​បន្ត​របស់​អ្នកទទួល​ដើម្បី​​ធ្វើឱ្យ​មាន​ភាពទំនើប​ដល់​កងទ័ព​របស់​ខ្លួន​និង​រក្សា​សមត្ថភាព​ការពារ​ខ្លួន​ដែល​អាច​ទុកចិត្តបាន ។ ការលក់​នេះ​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​របស់​អ្នក​ទទួល​និង​ជួយ​រក្សា​ស្ថិរភាព នយោបាយ​ និង តុល្យភាព​យោធា​និង ការរីកចម្រើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​”៕​ប្រែ​សម្រួល​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...