Home ព័ត៌មានអន្តរជាតិ ការ​វាយ​ឆ្ម​ក...

ការ​វាយ​ឆ្ម​ក់​របស់​ក្រុម​តា​លី​បង់​សម្លាប់​កងសន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន​២៥​នាក់​

​ក្រុមមន្ត្រី​សន្តិសុខ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២១​តុលា​ថា កងសន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន​យ៉ាងតិចណាស់​ចំនួន ២៥ នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​វាយ​ឆ្ម​ក់​មួយ​ដែល​ត្រូវ​បាន​ស្តីបន្ទោស​ទៅលើ​ក្រុម​​តា​លី​បង់ ស្របពេល​ដែល​អំពើ​ហិង្សា​ដែល​កើនឡើង ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការចរចា​សន្តិភាព​ដែល​កំពុង​ប្រព្រឹត្តទៅ​។​

​ការ​វាយឆ្មក់​នេះ​បាន​កើតឡើង ទោះបីជា​ក្រុម​តា​លី​បង់​បាន​ធានា​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន​ថា​ពួកគេ​នឹង​កាត់បន្ថយ​ការ​បង្ហូរឈាម ក៏ដោយ​។​

​អ្នកនាំពាក្យ​អភិ​បា​ខេត្ត​បាន​និយាយថា កងសន្តិសុខ​នេះ ត្រូវបាន​វាយប្រហារ​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ខេត្ត​តា​ខា​ហើយ ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​បន្ត​មក​។​

​ក្រុម​តា​លី​បង់​មិន​បាន​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​បាន​និយាយថា​ក្រុម​យុទ្ធជន​របស់​ពួកគេ​បាន​វាយ​តតាំង​សត្រូវ​នៅ​ខេត្ត​តា​ខា​ដើម្បី​សងសឹក​ប្រតិបត្តិការ​សន្តិសុខ​ដែល​បាន​ធ្វើ​ឡើង​ប្រឆាំង​​នឹង​ពួកគេ​។​

​ទោះបី​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ប្រទេសកាតា កាលពី​ខែ​មុន​ក៏ដោយ ក៏​ក្រុម​តា​លី​បង់​បាន​បង្កើន​អំពើ​ហិង្សា​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដើម្បី​បង្កើន​សម្ពាធ​​និង​ប្រើប្រាស់​ឥទ្ធិពល​យោធា​នៅក្នុង​ការចរចា​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​១២​នាក់​និង​របួស​ជាង​១០០​នាក់ កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉េស​ស៊ីរង​ការពិន័យ ៦០០ អ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

EL : Arsenal, Leicester គ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

រថយន្ត​ចេញពីផ្ទះ​សំណាក់ ស...

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ រថ...

លួចបាន​ភ្លាម បម្រុង​ដឹក​ច...

​ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោ...