កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់ធំពីបណ្ណាគារ ឈិន គ័ង ត្រូវបានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា នេះហើយ។ ក្នុងរយៈពេលដែលម៉ាកសម្ភារៈការិយាល័យដ៏ល្បីល្បាញរបស់ចិន M&G បានចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ ក្រុមហ៊ុនបានផ្ដោតក្នុងការបង្កើតនិងផ្សព្វផ្សាយនូវម៉ាកសញ្ញា ឈិន គ័ង ដើម្បីផ្តល់ជូនអតិថិជនកម្ពុជានូវផលិតផលសម្ភារៈការិយាល័យដែលមានគុណភាពកាន់តែល្អ ដែលទន្ទឹមនឹងនេះក៏ជាផលិតផលប្រកបដោយគុណភាពពីប្រទេសចិនផងដែរ។
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្មនេះ នឹងត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា ដោយអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់បង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាងសកម្ម។ នេះមិនត្រឹមតែជាការប្រកួតប្រជែងប្រជាប្រិយភាពនិងទេពកោសល្យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសំខាន់ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីរបស់កម្ពុជានិងវប្បធម៌ម៉ាក ឈិន គ័ង ផងដែរ។ បណ្ណាគារ ឈិន គ័ង នឹងបន្តជួយដល់ការអភិវឌ្ឍផ្នែកទីផ្សារនិងវប្បធម៌នៅកម្ពុជា។
តារាល្បីក្នុងបណ្ដាញសង្គម + អ្នកជំនាញផ្នែកអក្សរសាស្ត្រ ជាការរួមផ្សំដ៏ប្លែកអស្ចារ្យ ដែលនាំមកនូវបទពិសោធន៍ថ្មីស្រឡាង
កម្មវិធីនេះមិនត្រឹមតែបានអញ្ជើញតារាល្បីក្នុងបណ្ដាញសង្គមនៅកម្ពុជា មកធ្វើការផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអញ្ជើញក្រុមអ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរ ចូលរួមធ្វើជាគណៈកម្មការផងដែរ។ មានទាំងប្រជាប្រិយភាពនិងជំនាញវិជ្ជាជីវៈទន្ទឹមគ្នា ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍នេះដែលធានាថាព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តទៅដោយបើកចំហនិងយុត្តិធម៌។
ការដាក់ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីនេះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២៨ ខែតុលា។ អ្នកអាចចូលរួមដោយការផ្ញើសារផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក (M&G Cambodia) ។ ការជ្រើសរើសថាយតម្លៃជាសាធារណៈនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែតុលា ដែលនឹងធ្វើការជ្រើសរើសរង្វាន់ទី១ ចំនួន 0១ រូប និងរង្វាន់ឆ្នើមចំនួន ១០ រូប។ អ្នកឈ្នះរង្វាន់ឆ្នើមនឹងទទួលបានឱកាសការងារនៅក្នុងបណ្ណាគារ ឈិន គ័ង ថែមទាំងមានឱកាសក្លាយជាទូតសុឆន្ទៈរបស់បណ្ណាគារ ឈិន គ័ង។ ពិធីប្រគល់រង្វាន់នៃកម្មវិធីនេះនឹងត្រូវធ្វើឡើងនៅថ្ងទី ២៨ ខែតុលា នៅពហុកីឡជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។
លក្ខខណ្ឌតម្រូវ៖
១.មានចំណេះដឹងនិងយល់ដឹងគ្រប់គ្រាន់អំពីបណ្ណាគារ ឈិន គ័ង។
២.ប្រើពាក្យមានភាពច្នៃប្រឌិត មិនមានកំណត់ចំនួនពាក្យទេ ត្រូវសមស្របនឹងរូបភាពរបស់បណ្ណាគារ ឈិន គ័ង។
៣.ងាយយល់ ងាយស្រួលក្នុងការចងចាំនិងផ្សព្វផ្សាយ។
អំពីរង្វាន់៖
រង្វាន់ទី១៖ (ចំនួន ១ រូប)
រង្វាន់ជាសាច់ប្រាក់ ២០០០ ដុល្លារ + សម្ភារៈការិយាល័យដែលមានតម្លៃស្មើនឹង ១០០០ ដុល្លារ + ការបញ្ចុះតម្លៃចំនួន ៣០% អស់មួយជីវិតនៅតាមបណ្ណាគារ ឈិន គ័ង គ្រប់សាខាទាំងអស់។
រង្វាន់ឆ្នើម៖ (ចំនួន ១០ រូប)
រង្វាន់ជាសាច់ប្រាក់ ២០០ ដុល្លារសម្រាប់ម្នាក់ + សម្ភារៈការិយាល័យ ដែលមានតម្លៃស្មើនឹង១០០ ដុល្លារ។
ព័ត៌មានសង្ខេបអំពីក្រុមហ៊ុន៖
M&G ក្នុងនាមជាផលិតករនៃសម្ភារៈការិយាល័យធំជាងគេមួយនៅលើពិភពលោក និងជាអ្នកផ្គត់ផ្គង់សម្ភារៈការិយាល័យរួមបញ្ចូលគ្នានូវគុណតម្លៃច្នៃប្រឌិតនិងគុណសម្បត្តិសេវាកម្ម តែងប្តេជ្ញាធ្វើឲ្យការរៀនសូត្រនិងការបំពេញការងារកាន់តែមានភាពរីករាយនិងមានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ ប្រទេសចិននិងមានសួនឧស្សាហកម្មទំហំ ៥០០.០០០ ម៉ែត្រការ៉េ។ នៅឆ្នាំ ២០១៩ មន្ទីរពិសោធន៍ឈិន គ័ង ត្រូវបានទទួលស្គាល់ជាផ្លូវការដោយសេវាកម្មវាយតម្លៃថ្នាក់ជាតិរបស់ប្រទេសចិនសម្រាប់ការវាយតម្លៃអនុលោមភាព (CNAS) ដែលមានសមត្ថភាពត្រួតពិនិត្យ ស្របតាមកម្រិតពិភពលោក។
ផលិតផលរបស់ M&G ត្រូវបាននាំចេញទៅកាន់ប្រទេសនិងតំបន់ចំនួន ១១០។ បណ្ណាគារ ឈិន គ័ង លក់រាយមានជិត ៨ ម៉ឺនកន្លែងនៅទូទាំងប្រទេសចិន និងមានដៃគូនៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានបន្តរក្សាកំណើនយ៉ាងលឿនទ្វេដងក្នុងរយៈពេលដប់ឆ្នាំកន្លងមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផលិតផលផ្សេងៗរបស់បណ្ណាគារ ឈិន គ័ង អាចត្រូវបានគេមើលឃើញនៅក្នុងសន្និសិទ APEC វេទិកា Boao Forum for Asia សន្និសិទនាយកប្រតិបត្តិសកលនិងសន្និសីទជាន់ខ្ពស់ថ្នាក់ជាតិដទៃទៀតដែលបង្ហាញពីចក្ខុវិស័យរបស់ M&G ក្នុងការបង្កើត “ម៉ាកសម្ភារៈការិយាល័យលំដាប់ពិភពលោក” ។ P
