ដោយៈ រ៉ូ​ហ្សា / ភ្នំពេញៈ ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ជើងឯក​ជាតិ ឆ្នាំ​២០២០ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៩ តុលា មក​នោះ នឹង​បញ្ចប់ នៅ​ថ្ងៃទី​២៤ តុលា ហើយ​មកទល់ពេលនេះ វិញ្ញាសា​មួយចំនួន បានបញ្ចប់​ហើយ ។​

​បើតាម​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​ឲ្យ​ដឹងថាៈ សម្រាប់​ការប្រកួត វិញ្ញាសា​វាយ​គូ បុរស​ក្របខ័ណ្ឌ ក​១ និង ក​២ បានបញ្ចប់​ហើយ ។ វាយ​គូ​បុរស​ក្របខ័ណ្ឌ ក​១ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​គូ​កីឡាករ សឺ​ន តុលា និង​កីឡាករ សារ៉ាក់ ស៊ូ​ព្រីង ចំណាត់ថ្នាក់​លេខ​២ កីឡាករ ប៊ុន វិសាល និង​កីឡាករ ប៊ុន មាស​សម្បត្តិ ។ ពួកគេ​សុទ្ធតែ​មកពី សមាគម​កីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ ។ វិញ្ញាសា​វាយ​គូ​បុរស ក្របខ័ណ្ឌ​ក​២ វិញ​នោះ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​គូ​កីឡាករ កាង យូ​ឃាង ជាមួយនឹង​កីឡាករ វិ​ជ្ជ​នន្តរ​វិចិត្រ ចំណាត់ថ្នាក់​លេខ​២ កីឡាករ ឃុន ប៊ុន​ហៀ​ប និង​កីឡាករ កេង កិត្តិគុណ ដែល​ពួកគេ ក៏​សុទ្ធតែ​មកពី សមាគម​កីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ ជាមួយគ្នា​ដែរ ៕/V

ទិដ្ឋភាពនៃការប្រកួត​កីឡាវាយកូនឃ្លីលើតុ