មន្រ្តីអំពាវនាវឱ្យរួមគ្នាអភិរក្សសត្វផ្សោត ទន្លេមេគង្គដែលកំពុង ប្រឈមការផុតពូជ

ដោយ៖ដេប៉ូ/ភ្នំពេញ៖មន្រ្តីនៃរដ្ឋបាលជលផលបានអំពាវនាវឱ្យគ្រប់ភាគីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាឱ្យបានគង់វង្សសំដៅធ្វើយ៉ាងណាឱ្យសត្វប្រភេទនេះរស់នៅកម្ពុជាឱ្យបានជាប់គង់វង្សយូរអង្វែង ខណៈដែលសត្វប្រភេទនេះកំពុងទទួលរងការប្រឈមជាបន្តបន្ទាប់ដែលអាចឈានទៅរកការផុតពូជណាមួយនៅថ្ងៃខាងមុខ។

          ការអំពាវនាវបែបនេះធ្វើឡើងដោយលោក ស្រ៊ុនលឹមសុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិESCAP និងអគ្គនាយករងនៃរដ្ឋបាលជលផល នាកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពីការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ។

          ថ្លែងក្នុងកិច្ចប្រជុំនេះលោក ស្រ៊ុនលឹមសុងបានបញ្ជាក់ថាចំនួនប៉ាន់ប្រមាណសរុបក្នុងឆ្នាំ២០១៧សត្វផ្សោតមានប្រមាណ៩២ក្បាល។ចំណែកចំនួនប៉ាន់ប្រមាណថ្មីដែលទទួលបានក្នុងឆ្នាំ២០២០គឺមានប្រមាណ៨៩ក្បាល។ចំពោះការចេះតែថយចុះនៃចំនួនសត្វផ្សោតនេះដែរដោយសារថាវាប្រឈមការគំរាមកំហែងជាច្រើនដូចជា ការទាក់ជាប់ទៅនឹងមងនេសាទនៅក្នុងតំបន់គ្រប់គ្រងសត្វនិងការពារសត្វ សកម្មភាពនេសាទខុសច្បាប់ដោយប្រើ ឧបករណ៍ នុយនេសាទដែលមានជាតិពុល និងការនេសាទហួសកម្រិត អាស្រ័យដោយកំណើនប្រជាជននិងទំបន់ វារីអគ្គិសនីនៅចរន្តទឹកខាងលើ។

          ជាមួយចំនួនសត្វផ្សោតចេះតែមានការថយចុះនេះដែរលោកស្រ៊ុនលឹមសុងបានអំពាវនាវឱ្យគ្រប់ភាគីចូលរួមអភិរក្សសំដៅការពារសត្វដ៏កម្រនេះដើម្បីបានជាប់គង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយបន្តទៀត។

លោកសេងទៀក នាយកអង្គការ WWF បានឱ្យដឹងថាបើទោះបីចំនួនសត្វផ្សោតឆ្នាំ២០១៧ដល់ឆ្នាំ២០២០មានការថយចុះតិចតួចក្តី ប៉ុន្តែយ៉ាងណាលោកមានប្រសាសន៍ដែរថាចំនួនសត្វផ្សោតបច្ចុប្បន្ននេះមានកាន់តែតិចតួចដែលនាំឱ្យក្តីព្រួយបារម្ភ ហើយយើងចំបាច់ត្រូវតែនាំគ្នាអភិរក្សឱ្យខានតែបាន៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

រដ្ឋបាល​ខណ្ឌ​កំបូល ត្រួតព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...