សម្តេច​តេ​ជោ​បាន​ឆ្លើយតប​នឹង​ការរិះគន់​ដល់​ក្រុមប្រឆាំង​ករណី​រៃអង្គាស​លុយ

ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បន្ត​អញ្ជើញ​ប្រារព្ធ​ពិធី​ជួប​សួរសុខទុក្ខ និង​ចែក​ស្បៀង​សង្គ្រោះបន្ទាន់ ដល់​ពលរដ្ឋ​នៅ​គោលដៅ​ទី​៤ នា​ផែ​ស្ងួ​ត​ប៉ោ វ​ណ្នៈ សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​៩ ដល់​ម៉ោង​១០​និង​២០​នាទី​​ ថ្ងៃទី​២២​ ខែតុលា​ឆ្នាំ​២០២០​។ គឺ​ដើម្បី​ចែក​អំណោយ​ដល់​ពលរដ្ឋ​៥​ពាន់​គ្រួសារ​លើ​២​ម៉ឺន​គ្រួសារ ដែលជា​ពេល​ចុងក្រោយ​ដែល​សម្តេច​ផ្តល់ជូន​ចុងក្រោយ​នា​ថ្ងៃនេះ​។​

​សម្តេច​តេ​ជោ​បាន​ឆ្លើយតប​នឹង​ការរិះគន់​ដល់​ក្រុមប្រឆាំង​ករណី​រៃអង្គាស​លុយ​(​មូល​និ​ធិ) ឥតឈប់ឈរ ជួយ​ពលរដ្ឋ​ក្នុងអំឡុង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩, ការរង​គ្រោះ​ដោយ​ទឹកជំនន់​, រងគ្រោះ​បាក់​រលំ​អគារ​, រៃ​លុយ​ទិញ​រថក្រោះ ទិញ​រថយន្តយោធា នគរបាល , រៃ​ពេល​មានការ​ប៉ះទង្គិច​និង​គ្រោះថ្នាក់​ឬ​មហន្តរាយ​នានា ជាដើម ។​

​សម្តេច​ថ្លែង​ម្តង​ហើយ​ម្តងទៀត “​កុំ​ធ្វើ​សត្រូវ​ជាមួយ​លុយ តែ​គឺ​ចង់​ធ្វើ​មិត្ត​ជាមួយ​លុយ ។ បើ​ហ្អែ​ង (​ក្រុមប្រឆាំង ) ធ្វើ​សត្រូវ​ជាមួយ​លុយ ធ្វើទៅ ។ អញ​មិនបាន​រៃ​លុយ​ពី​ពលរដ្ឋ​ទេ​។ តែ​ឧកញ៉ា អ្នកមាន បាន​ស្ម័គ្រចិត្ត​ជួយ​លុយ​រាជរដ្ឋាភិបាល ។ រហូតដល់​អង្គ​ព្រះមហាក្សត្រ ហ្លួង​ម៉ែ​ក៏​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ដែរ តើ​នោះ​ជាការ​រៃអង្គាស ឬ​បង្ខំ​ដែរ​ឬ​យ៉ាងណា​? គឺ​គ្មានទេ​៕” ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នគរបាល​ខណ្ឌ​សែន សុខ ផ្ដល់...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ជនសង្ស័យ​គ្រឿង​៨​នាក់ ឆ្ល...

​ដោយ​:​អង្គា​រ៍​ហេង​/​ភ្ន...

ប្រទេស​នូ​វែ​ល​សេ​ឡង់​និង...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ​គ...

គួរតែ​បំពាក់​កាំ​ម៉ា​រ៉ា​...

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​...