ដោយៈ ឆាយានាថ / កណ្ដាលៈ មានការភ្ញាក់ផ្អើលខ្លាំង ខណៈអ្នកភូមិមើលឃើញ បុរសម្នាក់ឡើងលើផ្ទះគេ ធ្វើដូចជាចោរ ពេលឃើញម្ចាស់ផ្ទះ និងពលរដ្ឋ មានការភិតភ័យពេក បានលោតពីលើផ្ទះ បណ្តាលអោយរងរបួសធ្ងន់ តែករណីនេះ លោកអធិការក្រុងតាខ្មៅ បានថ្លែងថា មិនមែនជាករណីចោរកម្មទេ តែជននេះ បែកថ្នាំ ។

ហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាល ក្រុងតាខ្មៅ បានថ្លែងប្រាប់ថាៈ ករណីនេះ មិនមែនជាករណីចោរ ចូលលួចទេ ព្រោះជននោះ មិនមានឧបករណ៍ជាប់ខ្លួន ដើម្បីធ្វើសកម្មភាព តែជាករណីបែកថ្នាំ ដោយឡើងលើដំបូលផ្ទះគេ ហើយលោតតែម្ដង ។
បច្ចុប្បន្ន ជននោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះបន្ទាន់ ៕ ល



