ដោយៈ គ្រញូង / បាត់ដំបងៈ លោក​វរសេនីយ៍ឯក រោង សារឹម មេបញ្ជាការរង តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថាៈ ដោយ​មើលឃើញ​ភាពខ្វះខាត របស់​គ្រួសារ​កងទ័ព កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ លោក​មេបញ្ជាការ​សឹក​រង និង​មន្ត្រី​យោធា​សឹក​រង​ខេត្ត បាន​ចុះសួរសុខទុក្ខ និង​បាន​ចែក​អំណោយ ដល់​គ្រួសារ​កងទ័ព ដែល​រងគ្រោះ​ចំនួន ៦ គ្រួសារ ក្នុងនោះ​១​គ្រសារ ទទួលបាន អង្ករ ១០ គីឡូក្រាម មី​១០​កញ្ចប់ ត្រីខ​២​កំប៉ុង ទឹកត្រី​១​ដប ទឹក​ស៊ី​អ៊ី​វ​១​ដប ទឹក​សុទ្ធ​១​យួរ និង​ថវិកា​១​ម៉ឺន​រៀល ៕