Home ព័ត៌មានអន្តរជាតិ ការពិសោធន៍​វ៉...

ការពិសោធន៍​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​បន្ត ក្រោយ​អ្នកស្ម័គ្រចិត្ត​ម្នាក់​ស្លាប់​ក្រោយ​ការចាក់​វ៉ាក់សាំង​

ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា របស់​សកល​វិទ្យាល័យ​អុក​ស្វត (Oxford)​នឹង​នៅតែ​បន្ត​ធ្វើ​ក្រោយ​ការ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការស្លាប់​របស់​អ្នកស្ម័គ្រចិត្ត​ម្នាក់​។​

​ការ​សាក​ពិ​សោ​ធ៍​វ៉ាក់សាំង​របស់​សកលវិទ្យា​ល័យ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជឿ​ល​នឿន​ទៅមុខ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​AstraZeneca​ដោយ​មាន​អ្នកស្ម័គ្រចិត្ត​ចូល​ពិសោធន៍​ជាច្រើន​នៅ​​ប្រទេសប្រេ​ស៊ីល អង់គ្លេស និង​អាម៉េរិក​។​

​សកល​វិទ្យាល័យ​បាន​និយាយថា ខ្លួន​បាន​ស៊ើបអង្កេត​ករណី​ស្លាប់​អ្នក​ចាក់​វ៉ាក់សាំង​នេះ តែ​មិន​បាន​រកឃើញ​«​បញ្ហា​សុវត្ថិភាព​»​នៃ​វ៉ាក់សាំង​នេះ​ទេ​។​

​សកល​វិទ្យាល័យ​អុក​ស្វត​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​រាល់​ឧបទ្ទវហេតុ​វេជ្ជ​សា​សស្ត្រ​ធំៗ មិន​ថា​អ្នកចូលរួម​ក្នុង​ក្រុម​គ្រប់គ្រង​និង​ក្រុម​វ៉ាក់សាំង​កូវី​ដ​១៩​ទេ ត្រូវ​បាន​ពិនិត្យ​មើល​ឡើងវិញ​​ដោយ​ឯករាជ្យ​។​ក្រោយ​ការវាយតំ​លៃ​ដោយ​ប្រុងប្រយ័ត្ន​លើ​ករណី​នេះ​នៅ​ប្រេ​ស៊ីល មិន​មាន​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​នៃ​ការសាកល្បង​នេះ ហើយ​ការ​ពិនិត្យ​មើល​ឡើង​វិញ​របស់​និយ័ត​ករប្រេ​ស៊ីល បានអោយ​​យោបល់​ថា ការសាកល្បង​គួរ​បន្ត​ធ្វើ​»​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​សុខាភិបាល​ប្រេ​ស៊ីល បាន​និយាយថា​ខ្លួន​បាន​ជូនដំណឹង​អំពី​ការស្លាប់​អ្នកចូលរួម​ពិសោធន៍​ម្នាក់​នៅ​សប្តាហ៍​នេះ​ខណៈ ក្រុមហ៊ុន​ឱសថ​ប្រេ​ស៊ីល​AstraZeneca បាន​និយាយថា​​ខ្លួន​មិន​អាច​បញ្ជាក់​អំពី​ស្ថានភាព​អ្នកជំងឺ​ទេ​ដោយសារតែ​ការរក្សា​ភាព​សម្ងាត់​បុគ្គល តែ​ថា​ខ្លួន​បាន​អនុវត្ត​តាម​ក្បួន​ត្រឹមត្រូវ និង​មិន​មាន​បញ្ហា​ជាមួយនឹង​ការ​បន្ត​ពិសោធន៍​ទេ​។​

​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក អ្នកស្ម័គ្រចិត្ត​អោយគេ​សាកល្បង​វ៉ាក់សាំង​នេះ ត្រូវ​បាន​ចាក់​ថ្នាំ​ម្យ៉ាង ជំនួស​អោយ​វ៉ាក់សាំង​៕​ប្រែ​សម្រួល​៖​វាសនា​

​វេជ្ជបណ្ឌិត​ប្រេ​ស៊ីល អាយុ​២៨​ឆ្នាំនេះ បាន​ស្លាប់​ពី​ជំងឺ​បង្ក​ឡើង​ពី​វីរុស​កាលពី​ថ្ងៃ​១៥​តុលា ក្រោយ​ចាក់​វ៉ាក់សាំង​ក្នុងដំណាក់កាល​ពិសោធន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្តេច​តេ​ជោ ហ៊ុន សែន ផ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ចាប់ខ្លួនជនសង្ស័យ បីនាក់ ...

ដោយៈ អង្គរតូច / សៀមរាបៈ ជ...

ក្រសួង​អភិវឌ្ឍន៍ជនបទ​ត្រូ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ម៉ាឡេស៊ី​ផ្អាក​ការផលិត​នៅ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...