Home កីឡា ផ្អាកការប្រកួ...

ផ្អាកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE ឆ្នាំ២០២០

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោក ស សុខា ប្រធានគណៈកម្មការរៀបចំ ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE ឆ្នាំ២០២០ បានចេញសេចក្តី ជូនដំណឹង ជាសាធារណៈ ស្តីពីការផ្អាករៀបចំ ការប្រកួតបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE ឆ្នាំ២០២០ ។ នេះបើយោងតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

លោក ស សុខ បានបញ្ជាក់ថាៈ ដោយយល់ឃើញថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូល កំពុងស្ថិតក្នុងស្ថានភាពជួបវិបត្តិ ដោយសារការរីករាលដាល នៃជំងកូវីដ-១៩ (Covid-I9) និងយោងលិខិតជូនដំណឹង ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដូច្នេះ គណៈកម្មការរៀបចំការប្រកួត បានសម្រេចផ្អាក រៀបចំការប្រកួតបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE ឆ្នាំ២០២០ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។ គណៈកម្មការ នឹងបន្តរៀបចំ ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE នៅឆ្នាំបន្តបន្ទាប់ ស្របពេលដែលប្រទេស មានសភាពស្ងប់ស្ងាត់ ពីជំងឺកូវ៥-១៩។

លោក ស សុខា បានអំពាវនាវលាងដៃ ឲ្យបានញឹកញាប់ ជាមួយទឹកអាល់កុល រក្សាគម្លាត និងពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ – ១៩ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...