Home ព័ត៌មានអន្តរជាតិ ​អ្នករាជានិយម...

​អ្នករាជានិយម​ប្រមូលផ្តុំ​នៅ​ទូទាំង​ប្រទេស​ថៃ​ដើម្បី​ការពារ​រាជាធិបតេយ្យ​

​អ្នករាជានិយម​ច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ក្នុងពេល​ដំណាលគ្នា​នៅតាម​តំបន់​ផ្សេងៗ​គ្នា​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ​ទី​២១​តុលា​ដើម្បី​ការពារ​រាជាធិបតេយ្យ​។​

​អ្នករាជានិយម​ប្រហែល ២០០​នាក់​ដែល​ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ពេល​ព្រឹក​កាលពី​ថ្ងៃ​ពុធ​នៅ​ស្រុក​មឿង​ក្នុង​ខេត្ត​ឡាំ​ផាង ហើយ​ប៉ូលិស​បាន​មាន​វត្តមាន​នៅ​ក្បែរ​នោះ​ដើម្បី​​ធានា​សុវត្ថិភាព​របស់​ពួកគេ​។​

​ក្រុម​មន្ត្រីរាជការ​និង​អ្នករាជានិយម​ប្រហែល ៥.០០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ពុធ​បាន​មក​ជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​អន្តរជាតិ​នៅ​ខេត្ត​ឈៀង​ម៉ៃ​ដើម្បី​ប្រារព្ធ​ខួបកំណើត​គម្រប់​១២០​ព្រះ​​វស្សា​របស់​សម្តេចម៉ែ ស្រ៊ី​ណា​ហ្ការី​នដ្រា​។

​ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ នៅ​ខេត្ត​ព្រះ​នគរ ស្រី អាយុ​ទ្យា មេភូមិ​និង​ស្រុក​ជាង​១០០​នាក់​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ការិយាល័យ​ស្រុក​ដើម្បី​ដាក់​ជូន​លិខិត​មួយ​ច្បាប់​ដោយ​អំពាវនាវ​ការពារ​រាជាធិបតេយ្យ​។ ​មេដឹកនាំ​ក្រុម​នេះ បាន​និយាយថា ” សកម្មភាព​នេះ​គឺ​ដើម្បី លើកកម្ពស់​ការយល់ដឹង​ក្នុងចំណោម ប្រជាជន​ដែល​ថែរក្សា​សន្តិភាព រួបរួម និង សាមគ្គីភាព​” ។​

​នៅ​ខេត្ត​សុង​ក្លា កាលពី​ព្រឹក​ថ្ងៃ​ពុធ​នោះដែរ អ្នករាជានិយម​ជាង​១.០០០​នាក់​បាន​មក​ជួបជុំគ្នា​នៅ​ការិយាល័យ​ស្រុក​មួយ​ដើម្បី​អាន សេចក្តីថ្លែងការណ៍​មួយ​ដែល​អំពាវនាវ​ឱ្យ​ការពារ​ស្ថាប័ន​នេះ​។​

​នៅ​ខេត្ត​ណា​ខន ស៊ី ថា​ម​ម៉ា​រ៉ា​ត នាយក​សាលា លោកគ្រូ និង​សិស្ស​ច្រើន​នាក់​បាន​ដើរ​ដង្ហែ​ក្បូន​នៅតាម​ផ្លូវ​ដើម្បី​គាំទ្រ​របប​រាជានិយម ខណៈ​ដែល​មាន​ការដើរ​ដង្ហែ​ក្បួន​ការពារ​រាជាធិបតេយ្យ​ផងដែរ​ នៅ​ខេត្ត​ណារ៉ាត​ធី​វ៉ាត ៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុម​អ្នករាជានិយម​ប្រមូលផ្តុំ​នៅ​ទូទាំង​ប្រទេស​ថៃ​ដើម្បី​ការពារ​រាជាធិបតេយ្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...