ដោយៈគ្រញូង/បាត់ដំបងៈ កាលពីថ្ងៃព្រឹក ទី២១ ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកបាណន់ ព្រមទាំងសហការីមួយចំនួន បាននាំយកអំណោយ ទៅចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ចំនួន ៦៣៧ គ្រូសារ នៅក្នុងឃុំចំនួន ៥ នៃស្រុកបាណន់។
ចូលរួមក្នុងពិធីចែកអំណោយនេះដែរ មានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អនុប្រធានទី១ ចុះជួយស្រុកបាណន់ និងជាប្រធានក្រុមការងារ ជួយឃុំស្នឹង និងលោក សុខ វាសនា ប្រធានក្រុមការងារជួយឃុំកន្ទឺ២ ។
ពិធីចែកអំណោយនេះ បានធ្វើនៅកន្លែងបីផ្សេងគ្នាគឺៈ ទី១ នៅវត្តបាណន់ ចំនួន ១៥៧ គ្រួសារ ឃុំកន្ទឺ២ ។ ទី២. នៅវត្តបត់សាលា ចំនួន ៣៩០ គ្រួសារ ២ ឃុំ គឺ ឃុំឈើទាល និងឃុំបាយដំរុំា និងទី៣. នៅវត្តទួលអណ្ដែត ចំនួន ៩០ គ្រួសារ ២ ឃុំ គឺឃុំចែងមានជ័យ និងឃុំកន្ទឺ១ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ១០ គីឡូក្រាម ត្រីខ១យួរ មី១កេស និងថវិកា ២ ម៉ឺនរៀល៕/b