Home ព័ត៌មានជាតិ សង្គម អភិបាលខេត្តស្...

អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យលោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម

ដោយ:វ៉ៃកូ/ស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធ នឹងកិច្ចការវិនិយោគ នាសាលប្រជុំ VIP សាលាខេត្ត។

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានសម្ដែងនូវការអរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ជាពិសេសនាពេលកន្លងមក ឯកឧត្ដមក្នុងនាមអាជ្ញាធរខេត្ត តែងតែផ្ដល់នូវភាពកក់ក្ដៅ តាមរយ:ការជួយសម្របសម្រួល សហការ និងគាំទ្រ រាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុន អាចដំណើរការបានងាយស្រួល ដោយរលូន និងមានការរីកចម្រើនជាលំដាប់ ។ ហើយជំនួបពិភាក្សានៅពេលនេះ គឺក្រុមហ៊ុនមានគោលបំណងវិនិយោគបន្ថែមនូវ សេវារថយន្តក្រុង និងបង្កេីត តំបន់ទេសចរណ៍ក្រុងវិត។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រ និងត្រៀមសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រោះគម្រោងវិនិយោគនេះ មិនត្រឹមតែអាចបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ និងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀងថែមទៀតផង៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular