អភិបាលរាជធានីបញ្ជាឲ្យខណ្ឌទំាង​១៤បង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់បំផុតនៅថ្ងៃទី២៣ ខែតុលាស្អែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញបញ្ជាឱ្យអាជ្ញារធរខណ្ឌ ទំាង១៤បង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានម៉ឺង ម៉ាត់បំផុតនៅថ្ងៃទី២៣ខែតុលាស្អែកនេះ ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២ ខែតុលានេះនារដ្ឋបាលសាលារាជធានីភ្នំពេញ ។

ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យកម្លំាងចម្រុះនិងអាជ្ញាធរមូលដ្ឋានខណ្ឌទំាង១៤ ដាក់កម្លំាងល្បាតប្រចាំការនៅទីតំាងសំខាន់ៗ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំខុសច្បាប់គ្រប់រូបភាព ក្នុងគោលដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ការបង្កើនកិច្ចគាំពារសង្គមនេះបានធ្វើឡើង ដោយសារតែក្រុមឧទ្ទាមក្រៅច្បាប់និងអង្គការសង្គមស៊ីវិលមួយចំនួនបានត្រៀមផែនការប្រមូលផ្តុំកម្លំាងដោយខុសច្បាប់នៅថ្ងៃទី២៣ ខែតុលា ដែលជាខួប២៩ឆ្នាំនេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសដើម្បីប្រឆំាងតវ៉ានៅគោលដៅមួយ ចំនួនក្នុងរាជធានីភ្នំពេញ។

លោកឃួង ស្រេង បានបញ្ជាក់ថា ផែនការប្រមូលផ្តុំរបស់ក្រុមអមិត្តនេះ គឺជាសកម្មភាពផ្ទុយនឹង ច្បាប់ ដែលកម្លំាងសមត្ថកិច្ចមិនអាចមើលស្រាលបានឡើយ ពោលគឺត្រូវតែទប់ស្កាត់ឱខាងតែបាន ដើម្បីធានាសុវត្ថិភាពសង្គម នឹងមិនឱ្យក្រុមណាមួយមកបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានព្រមានឱ្យប្រយ័ត្នខ្លួនចំពោះអ្នកដែលចង់មកធ្វើបាតុកម្មនៅមុខស្ថាន ទូតចិនប្រចាំ កម្ពុជានៅថ្ងៃទី២៣ខែតុលានេះ ខណៈការប្រមូលផ្តុំធ្វើបាតុ កម្មនេះជាសកម្មភាពខុសច្បាប់។សម្តេចតេជោបានបញ្ជាក់ថាខ្ញុំសូមផ្តាំអ្នកដែលចង់ធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅទីក្រុងភ្នំពេញប្រយ័ត្នប្រយែងគេកំពុងទឹកលិចកុំមករញ៉េរញ៉ាយមុខសញ្ញាអ្នកឯងគេគ្រប់គ្រងបានហើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​...

ដោយ​: ទេ​ពក​ង្រី / ភ្នំពេ...

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...