Home ព័ត៌មានជាតិ សង្គម គ្រឿងចក្រ ៣ គ...

គ្រឿងចក្រ ៣ គ្រឿងដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ខណៈដែលកំពុងតែធ្វើការឈូសឆាយដីព្រៃសហគមន៍លេចឮថាមានគេកំពុងរកការដោះលែង

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: គ្រឿងចក្រ ៣ គ្រឿងធំដែលត្រូវសមត្ថកិច្ចធ្វើការចាប់ឃាត់បានគ្រាដែលគេកំពុងធ្វើសកម្មភាពឈូសឆាយរុករានទន្ទ្រានដីព្រៃសហគមន៍របស់រដ្ឋមួយកន្លែងថ្មីៗកន្លងទៅនេះលេចឮថាមានគេកំពុងតែរកការដោះលែងគ្រឿងចក្រទាំង ៣ គ្រឿងនេះផងដែរ ។

សកម្មភាពធ្វើការឈូសឆាយរុករានទន្ទ្រានដីព្រៃសហគមន៍របស់រដ្ឋខាងលើនេះនៅចំណុចខ្លុងរលើងដែលផឹកនៅក្នុងភូមិអញ្ចាញរូងឃុំអញ្ចាញរូងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងលោក ថោងវ៉ាន់វីរ៉ាវុឌ្ឍី បានឱ្យដឹងដូចគ្នាថាគ្រឿងចក្រទាំង 3 គ្រឿងដែលត្រូវសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនបានខាងលើនេះគឺបានធ្វើសកម្មភាពឈូសឆាយរុករានទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋក្នុងឆ្នាំ 2002 ដែលស្ថិតនៅចំណុចខាងលើអស់ប្រមាណជាង 10 ហិតា ។

លោកទាំងពីរបានបញ្ជាក់ទៀតថាគ្រឿងចក្រទាំងបីបាននាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកបរិបូណ៌ចំនួន 2 គ្រឿងនៅសល់មួយគ្រឿងទៀតខុសតាមផ្លូវដែលកំពុងតែធ្វើការជួសជុលផងដែរ ។

ហើយបច្ចុប្បន្ននេះលោកកំពុងស្វែងរកម្ចាស់ដីនិងម្ចាស់គ្រឿងចក្រដើម្បីនាំយកមកទទួលខុសត្រូវចំពោះមុខច្បាប់ហើយករណីនេះលោកកំពុងតែកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការខេត្តកំពង់ឆ្នាំងដើម្បីចាត់ការទៅតាមនីតិវិធីផងដែរ ។

ប្រភពដោយឡែកមួយទៀតបានបង្ហើបឲ្យដឹងថាគ្រឿងចក្រចាន់បីគ្រឿងដែលត្រូវសមត្ថកិច្ចចម្រុះធ្វើការឃាត់បានកន្លងទៅថ្មីៗនេះពីរគ្រឿងជារបស់ម្ចាស់ឈ្មោះ ចឹ្រកច្រឹង និងមួយគ្រឿងទៀតជារបស់ម្ចាស់ដីចម្ការដែលមិនត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ។

ម្ចាស់គ្រឿងចក្រលោក ច្រឹកច្រឹង បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង១០និង២២នាទីថ្ងៃទី២២តុលា២០២០នេះថាគ្រឿងចក្ររបស់លោកមាន 2 គ្រឿងដែលត្រូវសមត្ថកិច្ចឃាត់នោះព្រោះបានបញ្ជាក់ថាគ្រឿងចក្ររបស់លោកត្រូវបានគេហៅទៅសណ្ដោងចាក់មួយផ្សេងទៀតដែលកំពុងជាប់ផុង ។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បានឲ្យ រស្មីកម្ពុជា ដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង 10 និង 53នាទីថ្ងៃទី 22តុលា 2020នេះថាចំពោះរឿងនេះលោកបានឲ្យជំនាញរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងកសាងសំណុំរឿងករណីរំលោភបំពានដីរបស់រដ្ឋមកកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងដោយពុំមសនករណីដោះលែងក្រៅប្រពន្ធ័ច្បាប់នោះឡើយចំពោះរឿងនេះនិងអនុវត្តន៍តាមនិតិវិធីផងដែរ ។

សូមបញ្ជាក់ផងដែរថាគ្រឿងចក្រទាំង 3 គ្រឿងខាងលើនេះត្រូវបានសមត្ថកិច្ចចំរុះធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី 18 តុលា 2020កន្លងទៅថ្មីៗនេះគ្រាដែរគេកំពុងធ្វើការកាប់ឆ្ការរុករានទន្ទ្រានរំលោភយកដីព្រៃសហគមន៍របស់រដ្ឋត្រង់ចំណុចខ្លុងរលើងស្ថិតក្នុងភូមិអញ្ចាញរូងឃុំអញ្ចាញរូងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...