Home ព័ត៌មានអន្តរជាតិ ស្ថានភាព​នយោប...

ស្ថានភាព​នយោបាយ​ថៃ​កាន់តែ​ក្តៅ​! បាតុករ​ច្រាន​ចោល​កាយវិការ​ស្រុះស្រួល​របស់​នាយក​រដ្ឋមន្ត្រី ហើយ​ទុក​ពេល​៣​ថ្ងៃ​អោយ​លោក​ចុះចេញ​ពី​តំណែង​

​ពួក​ប្រឆាំង​តវ៉ា​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​តុលា​បាន​ទុកពេល​អោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា​៣​ថ្ងៃ​ដើម្បី​ចុះចេញ​ពី​តំណែង និង​បំពេញ​តាម​ការទាមទារ​របស់​គេ រួម​ទាំង​ការកែ​ទំរង់​របប​រាជា​​និយម​។​ហ​ចំណាត់ការ​ចុងក្រោយ​នេះ ទំនង​ជា​ការច្រានចោល​កាយវិការ​ចង់​បានកា​រ​ស្រុះស្រួល​គ្នា​មួយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ក្នុង​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​ពុធ​។​

​ការ​ដាក់​ឱសានវាទ​នេះ​កើតឡើង​បន្ទាប់​ពី​បាតុករ​រាប់ពាន់នាក់​កាលពី​យប់​ថ្ងៃ​ពុធ​បាន​ទម្លុះ​របាំង​ប៉ូលិស​និង​លួស​បន្លា​ដើម្បី​ដើរ​ដង្ហែ​ទៅកាន់​ការិយាល័យ​នាយករដ្ឋមន្ត្រី​។​ពួកគេ​បាន​ជួបជុំគ្នា​នៅ​ជិត​​អាគារ​វិមាន​រដ្ឋាភិបាល បន្ទាប់​ពី​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ បាន​និយាយថា លោក​ត្រៀម​ដកចេញ​ច្បាប់​គ្រាអាសន្ន​ដែល​ហាម​ការជួបជុំ​នយោបាយ​ចាប់ពី​មនុស្ស​៥​នាក់​ឡើង​នៅក្នុង​ក្រុង​បាងកក​បើសិនជា​​ការតវ៉ា​ប្រឆាំង​នៅតែ​អហិង្សា​។​

​តែ​Free Youth ឬ​«​យុវជន​សេរី​» អង្គ​ការប្រឆាំង​តវ៉ា​មួយ​ក្នុងចំណោម​ក្រុម​តវ៉ា​ប្រឆាំង​ជា​ច្រើន​បាន​និយាយ​ក្នុង​សារ​បង្ហោះ​តាម​ហ្វេ​សប៊ុក​កាលពី​យប់​ថ្ងៃ​ពុធ​ថា «​យើង​បាន​ប្រគល់​លិខិត​មួយ​ដើម្បីអោយ​​លោក​ប្រា​យុទ្ធ ចុះចេញ​ពី​តំណែង ដែល​នេះ​ជា​ការទាមទារ​មួយ​ក្នុងចំណោម​ការទាមទារ​ស្នូល​៣​របស់​យើង​។​បើ​រដ្ឋាភិបាល​មិន​ផ្តល់​ចម្លើយ​ក្នុង​រង្វង់​៣​ថ្ងៃ ប្រជាជន​នឹង​វិល​មក​វិញ​ជាមួយ​នឹង​ការទាមទារ​ខ្ពស់​​ជាង​មុន​»​។​

​កន្លងមក​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​សញ្ញា​ណា​ថា​នឹង​ធ្វើ​តាម​ការទាមទា​ររ​បស់​បាតុករ​ទេ ដោយ​ដំបូង​ប្រកាស​ប្រើ​ច្បាប់​គ្រាអាសន្ន​ធ្ងន់ធ្ងរ​នៅ​ក្រុង​បាងកក​ដើម្បី​ហាម​ការជួបជុំ​មនុស្ស​ចា​ប់ពី​៥​នាក់​​ឡើង​និង​អនុញ្ញាត​អោយ​ប៉ូលិស​ប្រើ​កម្លាំង​បង្ក្រាប​ការជួបជុំ​តវ៉ា​ខុសច្បាប់​តែ​ការតវ៉ា​ទាមទារ​នៅតែ​ដដែល​និង​ថែម​ទាំង​រីក​រាល​ដាល​នៅ​ទូទាំង​ប្រទេស​។​បន្ទាប់​មក​រដ្ឋាភិបាល​បាន​យល់ព្រម​អោយ​កោះ​​ប្រជុំ​សភា​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​រក​វិធី​ដោះស្រាយ​វិបត្តិ​និង​ចុងក្រោយ​លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា​លោក​ត្រៀម​ដក​ចេញ​ច្បាប់​គ្រាអាសន្ន​និង​សុំ​អោយ​ក្រុម​មាន​ទស្សនៈ​ផ្សេងគ្នា​ដោះស្រាយ​ជម្លោះ​តាមរយៈ​សភា​។​

​លោក​ប្រា​យុទ្ធ បាន​សុំ​អោយ​អ្នក​តវ៉ា​ប្រឆាំង​ទុកចិត្ត​លើ​ដំណើរការ​សភា​ក្នុង​ការដោះស្រាយ​ទុក្ខសោក​របស់គេ ក្នុងអំឡុង​សម័យប្រជុំ​ពិសេស​នៅ​សប្តាហ៍​ក្រោយ ហើយ​ថា​រដ្ឋាភិបាល​និង​ពួក​សកម្មជន​គួរ​«​ម្ខាងៗ​ដកថយ​ក្រោយ​មួយ​ជំហាន និង​ស្វែងរក​ដំណោះស្រាយ​នៃ​បញ្ហា​។​វិធី​ពិតប្រាកដ​តែមួយគត់ ដើម្បី​សំរេចបាន​ដំណោះស្រាយ​ឋិរថេរ​មួយ​ចំពោះ​បញ្ហា គឺ​ការនិយាយ​គ្នា គោរព​ដំណើរការ​ច្បាប់​ត្រឹមត្រូវ​​និង​បន្ទាប់មក​ទុក​អោយ​សភា​ដោះស្រាយ​ឆន្ទៈ​របស់​ប្រជាជន​។​នេះ​ជា​វិធី​តែ​មួយគត់​»៕​ប្រែ​សម្រួល​៖​វាសនា​

ចាំមើល ៣ថ្ងៃក្រោយពួកបាតុករថៃនឹងចាត់ការអីទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...