Home ព័ត៌មានជាតិ សង្គម ​សាខា​កាកបាទក...

​សាខា​កាកបាទក្រហម​ខេត្ត​យក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ភូមិ​ចំនួន​៣

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​នេះ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​បន្ត​នាំយក​អំណោយ​ផ្តល់ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៣០​គ្រួសារ​នៅ​ភូមិ​ចំនួន​៣ ក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​/​ខេត្តព្រះវិហារ​។​


​លោក​ប្រាក់ សុវណ្ណ បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូ​ជានិច្ច​ពី​សុខទុក្ខ និង​ការរស់នៅ​បងប្អូន​ប្រជាពលរដ្ឋ​។​ពិសេស​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ផ្សេងៗ​និង​ប្រជាពលរដ្ឋ​ជា​ចាស់ជរា គ្មាន​ទីពឹង ក្មេង​កំព្រា ស្ត្រី​មេម៉ាយ ជាដើម​។​

​លោក​អភិបាលខេត្ត ក៏​ផ្តាំ​ផ្ញើឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងស្ទឹង​សែន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ទ្រព្យសម្បត្តិ​និង​ត្រូវ​អប់រំ​ណែនាំ​កូនចៅ​តូចៗ​កុំឱ្យ​ចុះ​លេង​ទឹក​ផ្តេសផ្តាស​ខ្លាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​។ ពិសេស​ត្រូវ​ថែរក្សា សុខភាព​ឱ្យបាន​ល្អ ត្រូវ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត​ជានិច្ច ដើម្បី​ការពារ​ពី​ជំងឺ​ផ្សេងៗ​។សម្ភារ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ពេលនេះ​មាន អង្ករ​,​មី​,​ត្រី​, ទឹក​ស៊ី​អី​វ​, ទឹកបរិសុទ្ធ​,​តង់​,​សារុង​,​ក្រមា​,​ភួយ​,​មុង​,​អាហា​បំប៉ន​,​និង​ថវិកា​មួយចំនួន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...