Home ព័ត៌មានជាតិ សង្គម អង្ករ១០តោនថវិ...

អង្ករ១០តោនថវិកា២០លានរៀល អាវ ភ្លៀងនិងម៉ាស់អំណោយរបស់អគ្គស្នង ការនគរបាលជាតិប្រគល់ ជូនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២០នេះលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ាអគ្គស្នងការរងនគរបាលជាតិតំណាងនាយឧត្តមសេនីយ៍សន្តបណ្ឌិត
នេត សាវឿនអគ្គស្នងការនគរបាលជាតិបាននាំយកអំណោយជាអង្ករចំនួន១០តោន ថវិកាចំនួន២០លានរៀល អាវភ្លៀង និងម៉ាស់ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រខេត្តបាត់ដំបងដែលកំពុងមានការខ្វះខាត ។

លោកឧត្តមសេនីយ៍ឯកអ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ និងបានថ្លែងការកោតសរសើរដល់កងកម្លាំងនគរបាលខេត្តបាត់ដំបងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះ ទឹក ជំនន់ទៅទីទួលសុវត្ថិភាព។

លោកអគ្គស្នងការរងបានបន្តថា ក្នុងនាមជាកងកម្លាំងនគរបាលជាតិ យើងមានភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសជួយសង្រ្គោះពួកគាត់ពេលជួបគ្រោះធម្មជាតិផ្សេងៗ ជាក់ស្តែងដូចគ្រោះទឹកជំនន់នៅពេលនេះ។

លោកឧត្តមសេនីយ៍ត្រី សាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបងតំណាងឲ្យកងកម្លាំងនគរបាលទូទាំងខេត្តបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៍ថ្លៃថ្លារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានសម្តេចក្រឡាហោមសខេងប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង នាយឧត្តមសេនីយ៍សន្តបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិតែងតែគិតគូរពីសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធជាពិសេសេប្រជាពលរងគ្រោះដោយជំនន់ទឹកភ្លៀងប៉ុន្មានសប្តាហ៍កន្លងមក៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular