Home ព័ត៌មានជាតិ សង្គម សមត្ថកិច្ចចាប...

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យដែលបាញ់ប្រពន្ធបណ្តាលឲ្យរបួស

ដោយ:បាយ័ន/សៀមរាប ៖ ដោយមាន កិច្ចសហការគ្នាបានល្អ កម្លាំងនគរបាលស្រុកបរវេល ខេត្តបាត់ដំបង បានចាប់បានជនសង្ស័យដែលបាញ់ប្រពន្ធបណ្តាលឲ្យរបួសនោះបានហើយ និងបច្ចុប្បន្នកំពុងនាំខ្លួនមកកាន់ខេត្តសៀមរាបដើម្បីសួរនាំ។

ករណីនេះបានកើតឡើងនៅវេលា ម៉ោង ០២ និង ៥០ នាទីឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោយពីកើតហេតុជនដៃដល់បានរត់គេច ហើយខ្លួនចាប់បាននៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃដដែល ខណៈរត់គេចទៅខេត្តបាត់ដំបង ដោយប្រើប្រាស់កាំភ្លើងk៥៩។

ជនរងគ្រោះត្រូវបាន ប្តី (ពុំបានរៀបការ) បាញ់ក្នុងគោលបំណងសម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើ សុដន់ ផ្នែកខាងឆ្វេង (បៀមគ្រាប់ជាប់ក្នុងសាច់) តែសំណាងល្អ រូបគាត់មិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកឲ្យគេជួយ ហើយមុនបាញ់ប្តីបើករថយន្តពីកើតទៅលិច ដោយមូលហេតុប្រច័ន្ទប្រពន្ធ។

ស្ត្រីរងគ្រោះខាងមានកូនម្នាក់អាយុ៨ឆ្នាំ ជាចំណងដៃ មិនទាន់រៀបការ។នៅខណៈនោះកម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះក៏បានជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

គ្រានោះសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ជនបង្ក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ក្នុងនោះដែរ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌល សៀមរាប បានចុះទៅសួរសុខទុក្ខ និងរួមចំណែក ក្នុងការព្យាបាល ជនរងគ្រោះ ហើយឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិច។

លោក ក៏សូមជូនពរឲ្យក្មួយស្រី រួចផុតពីគ្រោះថ្នាក់ដល់ អាយុជីវិត និង ឆាប់បានជាសះស្បើយ ពីមុខរបួស។

ជនសង្ស័យមាន ឈ្មោះ ចាន់ ផល (ចាន់ ពៅ ) ឬ គុជ ផល្លី អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ចំណែកប្រពន្ធមិនរៀបការឈ្មោះសំអុល សុខដានី អាយុ២៧ឆ្នាំ មានទីលនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ។

ជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី ភឹងចិន្តារ៉េត ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដោយមានកិច្ចសហការគ្នាបានល្អរវាងនគរបាលខេត្តសៀមរាបនិងតាមបណ្តារខេត្ត ជាពិសេសេខេត្តបាត់ដំបង ជនសង្ស័យដែលបាញ់ប្រពន្ធបណ្តាលឲ្យរបួសនោះត្រូវបានកម្លាំងនគរបាលស្រុកបរវេល ចាប់ខ្លួនបានហើយ និងកំពុងនាំខ្លួនមកកាន់ខេត្តសៀមរាបដើម្បីសួរនាំតាមច្បាប់។

បច្ចប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular