ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៥:៣០ នាទី រសៀល នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ ទទួលផ្ទះ ០២ ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជន ក្រោមអធិបតីភាព ឡោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោក វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងប្រធាន ស.អ.ក ខេត្តកំពង់ឆ្នាំង និងមានការ អញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងខេត្ត លោក មេបញ្ជាការ ផ្នែកសឹករង សាមគ្គីមានជ័យ , ក្រុមការងារ ស.អ.ក ខេត្ត ស្រុក កងកម្លាំងសមត្ថកិច្ច និង ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត។

លោកអភិបាលខេត្ត មានមតិសំណេះ សំណាលជាមួយប្រជាពលរដ្ឋទាំងអស់ និង ធ្វើពិធីប្រគល់ផ្ទះ ជូនដល់សមាជិកអតីតយុទ្ធជន ទាំងពីរគ្រួសារ រួមមាន៖
១. ឈ្មោះ សោម សំបូរ ភេទប្រុស ប្រភេទជន ពិការ ID (HA95000865)រស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ ២. ឈ្មោះ សុខ សារ៉េត ភេទប្រុស ប្រភេទជន ពិការ ID (HA96000889)រស់នៅ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

ក្នុងពិធីនេះក៏មានការជួយឧបត្ថម្ភ ពីសំណាក់ អភិបាលខេត្ត ប្រធាន ស.អ.ក និង សប្បុរសជននានា ក្នុងមួយគ្រួសារៗ ទទួលបាននូវថវិកាសរុប ចំនួន ១,០០០,០០០ រៀល , ឃីត មួយកញ្ចប់ , មេមាន់រស់ ចំនួន ០៤ក្បាល , កូនដូង ចំនួន ០២ ដើម និង គ្រឿងឧបភោគ បរិភោគ មួយចំនួន ដោយឡែក ប្រជាពលរដ្ឋចូលរួម ទទួល បានថវិកា ចំនួន ១០,០០០ រៀល ក្នុងម្នាក់ៗផងដែរ។

នៅបញ្ចប់ពិធី លោកអភិបាលខេត្ត បានណែនាំ និង ផ្តាំផ្ញេីដល់ប្រជាពលរដ្ឋ ទាំងអស់ កុំជឿលើការឃោសនារបស់ជនខិលខូច មួយចំនួនឱ្យសោះ យើងត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលកំពុងមានដូចសព្វថ្ងៃនេះ និង សូមជូនពរ សូមមានសុខភាពល្អ ទទួលជោគជ័យក្នុងការងារ ក៏ដូចជាការប្រកបរបទទួលទាន៕/b