ដោយ:វណ្ណៈ/ព្រះសីហនុ ៖ កាលពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានហេតុ ការណ៍បាញ់ជាច្រើនគ្រាប់បង្កដោយជនជាតិចិន និងចិន ដែលបណ្តាលឲ្យរងរបួស២នាក់ ស្ថិតនៅបេនឡានមហោស្រប ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។
ទោះជាយ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបើក ប្រតិបត្តិការ តាមបង្ក្រាបចាប់បានភ្លាមៗ និងកំពុងបន្តនីតិវិធី។
ក្រោយមានហេតុការណ៍នេះកើតឡើង អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យតាមចាប់ជនបង្កឲ្យបានដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។
សម្រាប់មូលហេតុ ដែលនាំឲ្យជនជាតិចិនបាញ់ជាច្រើនគ្រាប់នោះមិនទាន់ដឹងមូលហេតុអ្វីនោះទេ រីឯអត្តសញ្ញាណ ជនរងគ្រោះនិងជនសង្សយ័សមត្ថកិច្ចនៅមិនទាន់បង្ហាញនៅឡើយ។
ដោយគ្រាន់តែដឹងថាជនបង្កត្រូវបាននាំខ្លួន និងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕/b